រថយន្ត Ford Ranger ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់១កង់​ និងវៀចជាច្រើនកង់នៅមហាវិថីសហព័ន្ធរុស្សុី

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់១កង់និងវៀចជាច្រើនកង់ទៀត តែសំណាងល្អមិនបង្កឲ្យបងប្អូនអ្នកដំណើរណាម្នាក់រងរបួសនោះទេ។

​ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ខែតុលាឆ្នាំ២០២០​ ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សុី​ ត្រង់ចំណុចគល់ស្ពាន៧មករា​ ក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។

​ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងណាស់បានបើករថយន្តម៉ាក Ford Ranger ពណ៌ខ្លាញ់ក្ដាមពាក់ស្លាកលេខភ្នំពេញ2BD-4589 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចចុះពីលើស្ពាន៧មករាបោះពួយក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវកោងផងនោះបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់និងវៀចជាច្រើនកង់ទៀត ហើយរថយន្តដាច់កាឡេកង់ទៅមុខលែងរួច។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកើតហេតុហើយទាក់ទងទៅនគរបាលជំនាញចរាចរណ៍ផ្លូវគោកមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print