ក្រសួងសុខាភិបាលប្រកាសពីលទ្ធផល សម័យប្រជុំលើកទី៧១ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសិទ្ធិប្រទាន លេខ៤៤ សប្រទ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នាថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសម័យប្រជុំលើកទី៧១ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងបានថ្លែងសុន្ទរកថាលើប្រធានបទ “ការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា” ដោយបានចែករំលែកនូវបទពិសោធន៍សំខាន់ៗបួនចំណុចមាន ខ្លឹមសារ ដូចតទៅ៖

ទី១) ការប្តេជ្ញាចិត្តផ្នែកនយោបាយ និងភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាល៖ ការគ្រប់គ្រងព្រឹត្តិការណ៍ ទទួលឱ្យនាវាទេសចរណ៍វ៉េស្ទ័រដោម (Westerdam Cruise Ship) ចូលចតនៅព្រះរាជាណាចក្រកម្ពុជា នា ខែកុម្ភៈ ឆ្នាំ២០២០ បានជោគជ័យ ជាភ័ស្តុតាងយ៉ាងច្បាស់បានបង្ហាញលើសពីសកម្មភាពមនុស្សធម៌ ប៉ុន្តែគឺជាការគោរពសិទ្ធិមនុស្ស និងសាមគ្គីភាពអន្តរជាតិ តាមរយៈការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ (HR 2005) ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ រហូតមកដល់ពេលនេះ កម្ពុជាគ្រប់គ្រង និងឆ្លើយតបជំងឺ កូវីដ-១៩ បានជោគជ័យ ដោយមានគណៈកម្មការជាតិដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩- ក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានគណៈកម្មការអន្តរក្រសួង ព្រមទាំងគណៈកម្មការថ្នាក់ ក្រោមជាតិដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាសេនាធិការ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតប ដឹកនាំ និងសម្របសម្រួលអនុវត្តវិធានការនានានៅទូទាំងរាជរដ្ឋាភិបាល និងសង្គមទាំងមូល។

ទី២) ការវិនិយោគកន្លងមកក្នុងការត្រៀមបម្រុង និងលទ្ធផលប្រព័ន្ធសន្តិសុខសុខភាព។ ក្រុមឆ្លើយតប រហ័សរបស់ប្រទេសកម្ពុជាត្រូវបានបង្កើតឡើងជាផ្នែកមួយនៃយុទ្ធសាស្រ្តអាស៊ីប៉ាស៊ីហ្វិក សម្រាប់ជំងឺឆ្លង កើតមានថ្មី និងបញ្ហាបន្ទាន់នៃសុខភាពសាធារណៈនានា មន្ត្រីសុខាភិបាលដែលបានបណ្តុះបណ្តាលផ្នែក ជំងឺឆ្លង និងការថែទាំបន្ទាន់ បានក្លាយជាកម្លាំងពលកម្មសុខភាពសាធារណៈស្នូលសម្រាប់ឆ្លើយតបនឹង ជំងឺកូវីដ -១៩ របស់ប្រទេសកម្ពុជា។ ដោយភាពរឹងមាំនៃធនធានមនុស្សនេះ ប្រទេសកម្ពុជាអាច និងឆ្លើយតបយ៉ាងរហ័សករណីជំងឺកូវីដ -១៩ និងកំពុងបន្តផ្តល់សេវាសុខភាពសំខាន់ៗផ្សេងទៀត។
សូមអាននូវខ្លឹមសារទាំងពីសេចក្តីប្រកាសជូនព័ត៌មាន របស់ក្រសួងសុខភិបាល ទាំងស្រុងដូចខាងក្រោម៖

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print