ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដឹកនាំកិច្ចប្រជុំសមាជិកគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនចំនួន៦ចំណុច

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងបានដឹកនាំកិច្ចប្រជុំសមាជិកគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន អំពីការអនុវត្តបញ្ជីការងារបន្ទាន់លើវិស័យសំខាន់ៗដូចតទៅ៖
១-អំពីការចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានសម្រេចខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងស្រុងរួចរាល់អស់ហើយ នៅតែពេលចុះហត្ថលេខាក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកំពូលចិនប៉ុណ្ណោះ។
២-ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ៧១សេ ផ្លូវលេខ៣១ ផ្លូវលេខ៣៣ និងផ្លូវលេខ៤១។
៣-ជាពិសេសការនាំកសិផលកម្ពុជាច្រើនមុខទៅចិនឱ្យបានច្រើនក្នុងពេលឆាប់ៗ ជាពិសេសអង្ករឲ្យបានគ្រប់ចំនួន៤០ម៉ឺនតោន និងកសិផលជាច្រើនផ្សេងទៀតមានដូចជា ចេក ស្វាយ ម្សៅដំឡូងមី ទុរេន គ្រាប់ស្វាយចន្ទី កៅស៊ូ ស្ករស មៀនប៉ៃលិន ម្រេច ដូង ផ្លែស្រកានាគ និងទឹកមាត់ត្រចៀកកាំ។ល។
៤-ការអភិវឌ្ឍទំនើបកម្មកសិកម្មកម្ពុជា។
៥-អំពីការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់នៅក្រុងព្រះសីហនុឲ្យបានឆាប់។
៦-អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ជាពិសេសបញ្ហាសន្ដិសុខ បញ្ហាបណ្ដុះបណ្ដាលធនធានមនុស្ស បញ្ហាសហប្រតិបត្តិការរដ្ឋបាលថ្នាក់ក្រោមជាតិ បញ្ហាទាក់ទងផ្ទាល់រវាងស្ថាប័នផ្សេងៗ ទៀត៕

ដោយ៖ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print