Kyrgyzstan លុបលទ្ធផលបោះឆ្នោតដោយសារតែការធ្វើបាតុកម្ម​

ចែករំលែក៖

គណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិ ​​Kyrgyzstan បានសម្រេច​លុបចោលលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី​៤ខែតុលា​​ក្រោយពីមានបាតុកម្មក្លាយជាអំពើហិង្សានៅរដ្ឋធានី Bishkek។
សារព័ត៌មាន TASS នៅថ្ងៃទី​៦ខែតុលា​បានដកស្រង់សេចក្តីប្រកាស​របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិ Kyrgyzstan ដែលបានបញ្ជាក់ថា «​ពាក់ព័ន្ធនឹងការបំពានច្បាប់ក្នុងពេលបោះឆ្នោត និងដំណាក់កាលនៃការឃោសនាបោះឆ្នោត​។ សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត​បានសម្រេច​លុបចោលលទ្ធផលបោះឆ្នោតជាផ្លូវការ ដោយបញ្ជាក់ថា ការបោះឆ្នោតកាលពីថ្ងៃទី​៤ខែតុលាចាត់ទុកជា មោឃៈ។
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ​​Kyrgyzstan លោកស្រី Gulnara Dzhurabayeva បានបញ្ជាក់ថា បានជួបពិភាក្សាគ្នាស្តីពីសភា​ត្រូវរំសាយដោយស្វ័យប្រវត្តិ។ លោកស្រី Gulnara Dzhurabayeva ​បញ្ជាក់ថា​«យើងខ្ញុំបានធ្វើឲ្យបាត់បង់កិត្តិយសរបស់ខ្លួនក្នុងការរៀបចំបោះឆ្នោត​។ ហេតុដូច្នេះការលាលែងចេញពីតំណែង​គឺជាការសម្រេច​ដ៏ត្រឹមត្រូវ»។
ការបោះឆ្នោតនៅ Kyrgyzstan កាលពីថ្ងៃទី ៤ខែតុលា ដោយមានបេក្ខភាពចូលរួមដល់ទៅ​២០០០នាក់ មកពីគណបក្សចំនួន​១៦ ដើម្បីដណ្តើមអាសនៈក្នុងសភាចំនួន​១២០ មួយអាណត្តិ៥ឆ្នាំ​ ហើយបណ្តាគណបក្សទទួលបានការគាំទ្រ​ចាប់ពី​៧ភាគរយទើប មានកៅអី​មួយក្នុងសភា។
តាមលទ្ធផលបោះឆ្នោត មានគណបក្សចំនួន​៤ ក្នុងចំណោម​១៦​ មានការគាំទ្រគ្រប់គ្រាន់លើសពី​៧ភាគរយ។ ចំណែក​គណបក្ស​១២ផ្សេងទៀតមិនទទួលបានមួយកៅអីណាឡើយ។ ប្រភពព័ត៌មាន​បានឲ្យដឹងថា ការបោះឆ្នោតមានការបន្លំ​ និងទិញសន្លឹកឆ្នោត៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print