ក្រោយទទួលបានដំណោះស្រាយសមស្របពីសាលារាជធានីភ្នំពេញបុគ្គលិកក្រុមហ៊ុន សុិនទ្រី នឹងចូលធ្វើការប្រមូលសំរាមវិញនៅរសៀលនេះ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមកំណត់ហេតុ ដំណោះស្រាយដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ គឺនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បុគ្គលិកក្រុមហ៊ុន សុិនទ្រី នឹងដើរប្រមូលសំរាមវិញ ឡើងវិញ ក្រោយពួកគេទទួលបានដំណោះស្រាយសមស្របពីសាលារាជធានីភ្នំពេញ។

សូមបញ្ជាក់ថា៖ ការទទួលយកដំណោះស្រាយ និងព្រមព្រៀងចូលធ្វើការវិញរបស់កម្មករ ក្រុមហ៊ុន សុិនទ្រី ធ្វើឡើងក្រោយបញ្ចប់កិច្ចចរចារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រវាងម្ចាស់ក្រុមហ៊ុន សុិនទ្រី និងកម្មករ និយោជិត នៅសាលារាជធានីភ្នំពេញ ប្រកបដោយភាពជោគជ័យ និងគិតអត្ថប្រយោជន៍កម្លាំងពលកម្ម កម្មករ ជាធំ ។ នាងក្រោមនេះជាលទ្ធផល នៃការចរចារភាគីទាំងអស់បានព្រមព្រៀងគ្នា៖

ទី១-ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ។

ទី២-ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនសុិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ។

ទី៣-សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print