កូរ៉េខាងត្បូងបញ្ជាក់ពីការខិតខំបញ្ចប់សង្គ្រាមឧបទ្វីប​កូរ៉េ

ចែករំលែក៖

កូរ៉េខាងត្បូង បានសន្យាថា នឹងខិតខំឈានទៅរកការបញ្ចប់សង្គ្រាម​ឧបទ្វីប​​រវាងកូរ៉េខាងជើង និងខាងត្បូង​​ បើទោះបី​មានមន្ត្រីកូរ៉េខាងត្បូងមួយរូបត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់នាពេលថ្មីៗនេះក្តី​។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃទី ៧​ខែតុលា​ថា ​ប្រទេសនេះ​បានខិតខំជំរុញឲ្យមានសេចក្តីប្រកាសស្តីពីការបញ្ចប់សង្គ្រាម​ឧបទ្វីប​កាលពីឆ្នាំ​១៩៥០-១៩៥៣ ។ ជាមួយគ្នានោះ​នឹងបង្កើតទំនាក់ទំនងទ្វេភាគី​ឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ ពិសេសគឺវិស័យ​ពាណិជ្ជកម្ម​។
នៅក្នុងសេចក្តីព្រាងច្បាប់ផ្ញើទៅកាន់រដ្ឋសភាកូរ៉េខាងត្បូង ​ ក្រសួងការបរទេស​ប្រទេសនេះ​បានបញ្ជាក់ថា ការតភ្ជាប់កិច្ចពិភាក្សា​ជាមួយកូរ៉េខាងជើង ​និង​មូលដ្ឋានគ្រឹះនៃសន្តិភាព​យូរអង្វែង​នៅឧបទ្វីបកូរ៉េគឺជារឿងសំខាន់បំផុត​ ដើម្បីសន្តិភាពយូរអង្វែង​នៅឧបទ្វីបកូរ៉េ​។
កន្លងមកកម្លាំងទាហានការពារដែនសមុទ្រកូរ៉េខាងជើងបានបាញ់សម្លាប់មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង​ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងប្រទេសទាំងពីរ​។​ ក្នុងពេលនោះកូរ៉េខាងត្បូងក៏បានបញ្ជាឲ្យកម្លាំងទាហានត្រៀមលក្ខណៈដើម្បីធ្វើសង្គ្រាម ។ ប៉ុន្តែក្រោយមក មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានធ្វើរឿងរ៉ាវដ៏កម្រមួយគឺ​ សុំទោសកូរ៉េខាងត្បូងពីករណីបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងនោះ។
ដោយមានទំនាក់ទំនងល្អប្រសើរ ក្រសួងការបរទេសកូរ៉េខាងត្បូង​នឹងខិតខំជំរុញកិច្ចពិភាក្សារវាង​កូរ៉េខាងជើង និឹងអាមេរិក​ដើម្បីបញ្ចប់​សង្គ្រាមឈានដល់សន្ធិសញ្ញាសន្តិភាពពេញ​លេញ ។ សូមបញ្ជាក់ផងដែរថា សង្គ្រាមបានបញ្ចប់ទៅកាលពីឆ្នាំ១៩៥៣ ដោយកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ​ ដូច្នេះប្រទេសទាំងពីរស្ថិតនៅដំណាក់កាលនៃសង្គ្រាមនៅឡើយ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print