កម្លាំងទាហានអាមេនី បានប្រកាសថា ទីតាំងប្រេងដ៏សំខាន់របស់ ប្រទេសអាហ្ស៊ែបៃហ្សង់ ត្រូវបានទាហានរបស់ខ្លួនវាយប្រហារកម្ទេច ក្នុងសង្គ្រាមអូសបន្លាយរយៈពេល១០ថ្ងៃកន្លងមក។
បើទោះបីរុស្ស៊ី បារាំង អាមេរិក…បានអំពាវនាវដល់ប្រទេសArmenia-Azerbaijan ឱ្យទម្លាក់កាំភ្លើងដោយគ្មានលក្ខខណ្ឌក្នុងតំបន់ស មានវិវាទ Armenia-Azerbaijanក្តី ប៉ុន្តែតំបន់នោះបានរងការវាយប្រហារដោយមីស៊ីលជាច្រើនពីប្រទេស Armenia។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលអាហ្ស៊ែបៃហ្សង់ បានចោទប្រកាន់អាមេនីវាយប្រហារចូលទីក្រុងប្រជុំជនរបស់ខ្លួន។
សារព័ត៌មាន Sputnik នៅថ្ងៃទី ៧ ខែតុលា បានផ្សាយថា ក្រសួងការពារជាតិអាមេនី បានប្រកាសថា កម្លាំងទាហានប្រទេសនេះបានវាយប្រហារកម្ទេចទីតាំងប្រេង ដ៏សំខាន់របស់
អាហ្ស៊ែបៃហ្សង់។ នៅក្នុងសេចក្តីប្រកាសនោះមិនបានបញ្ជាក់ថា ទីតាំងប្រេងមួយណាដែលរងការវាយប្រហារបំផ្លាញនោះឡើយ ក៏ដូចជាទំហំនៃការខូចខាត។
ចំណែកប្រទេសអាហ្ស៊ែបៃហ្សង់ វិញបានបញ្ជាក់ថា បានកម្ទេចទីតាំងជាច្រើនរបស់ Armenia ក្នុងនោះមាន ទីតាំងបញ្ជាការ រថក្រោះកាំភ្លើងធំ និងទាហានជាច្រើនបានស្លាប់។
សង្គ្រាមផ្ទុះឡើងរវាង Armenia-Azerbaijan កើតឡើងតាំងពីថ្ងៃទី ២៧ខែកញ្ញា នៅក្នុងតំបន់ដែលមានវិវាទ Nagorno-Karabakh បើទោះបីសហគមន៍អន្តរជាតិបានអំពាវនាវដល់ប្រទេសទាំងពីរឱ្យឈប់បាញ់ក្តី។ តាមសេចក្តីប្រកាសរបស់ភាគីទាំងពីរ មានពលរដ្ឋជាង៤០នាក់ស្លាប់ និងទាហានទាំងសងខាងប្រមាណ៣៦០០នាក់ ស្លាប់ក្នុងសង្គ្រាមរយៈពេល១០ ថ្ងៃកន្លងមក៕