អាជីវករ​ផ្សារ​សាមគ្គី​រអ៊ូ​រឿង​ខ្យល់​មិន​គ្រប់គ្រាន់​ និង​ម្ចាស់​ភាស៊ី​យក​លុយ​លើស​សៀវភៅ​បន្ទុក

ចែករំលែក៖

​ខេត្តកំពង់ចាម​៖​ អាជីវករ​ផ្សារ​សាមគ្គី​ អតីត​ផ្សារ​សាលា​ចិន​ស្ថិត​នៅ​ក្រុង​កំពង់ចាម​ ដែល​ទើប​ចូល​លក់ដូរ​សារ​ជា​ថ្មី​បាន​ប្រមាណ​២​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​បាន​រអ៊ូរទាំ​យ៉ាង​ខ្លាំង​ ពី​សំណាក់​ក្រុម​អាជីវករ​ ចំពោះ​កង្វះ​ខ្យល់​អុក​ស៊ី​សែន​ និង​បរិយាកាស​ក្នុង​ផ្សារ​ ដោយ​ការ​សាងសង់​មិន​តាម​ស្តង់ដារ​គឺ​ជញ្ជាំង​ និង​ដំបូល​ផ្សារ​ធ្វើ​ឡើង​ដោយ​ដែក​ស័ង្កសី​ និង​មាន​លក្ខណៈ​ទាប​គ្មាន​ព្រឹល​ខ្យល់​គ្រប់គ្រាន់​ គ្មាន​តុល្យភាព​ជាមួយ​បរិមាណ​ធ្វើ​ឲ្យ​អាជីវករ​ និង​អតិថិជន​ដែល​អង្គុយ​លក់ដូរ​ និង​មក​រក​ទិញ​ត្រី​សាច់​បន្លែ​មិន​បាន​នៅ​យូរ​ព្រោះ​ចង់​ថប់ដង្ហើម​។​

​អាជីវករ​ក្នុង​ផ្សារ​បាន​លើក​ឡើង​ក្នុង​ន័យ​ត្អូញត្អែរ​ចំពោះ​ម្ចាស់​ម៉ៅ​ការ​ផ្សារ​ គឺ​អ្នកស្រី​ថា​ន់​ អៀង​លី​ ដែល​បាន​ឲ្យ​ភ្នាក់ងារ​ ឬ​បុគ្គលិក​ក្រោម​ឱវាទ​របស់​ខ្លួន​យក​ថ្លៃ​ភាស៊ី​ពី​អាជីវករ​ក្នុង​១​ថ្ងៃ​២​ ដង​គឺ​នៅ​ពេល​ព្រឹក​គឺ​ក្នុង​ទំហំ​១​ម៉ែត្រក្រឡា​ចំនួន​១០០០​រៀល​។​ ចំណែក​កន្លែង​លក់​ត្រី​គឺ​ពេល​ព្រឹក​តម្លៃ​១៥០០​រៀល​ ពេល​ល្ងាច​តម្លៃ​១០០០​រៀល​ក្នុង​១​កន្លែងៗ​។​ ការ​យក​ថ្លៃ​ភាស៊ី​ខាងលើ​នេះ​វា​ផ្ទុយ​ពី​សៀវភៅ​បន្ទុក​ដែល​ឲ្យ​យក​៣០០​រៀល​ក្នុង​មួយ​កន្លែង​ដូច​ខាងលើ​។​

​អាជីវករ​បាន​បញ្ជាក់​ថា​ ចំណែក​ថ្លៃ​ផ្ញើ​ម៉ូតូ​ក្នុង​១​គ្រឿង​ភាស៊ី​យក​ថ្លៃ​១០០០​រៀល​ ដែល​ក្នុង​សៀវភៅ​បន្ទុក​យក​តែ​៥០០​រៀល​។​ ម្យ៉ាងទៀត​កន្លែង​ផ្ញើ​ម៉ូតូ​មាន​ទីធ្លា​តូច​ខ្លី​មិន​អាច​ផ្ញើ​ម៉ូតូ​បាន​ ច្រើន​ឡើយ​ធ្វើ​ឲ្យ​បងប្អូន​ដែល​ចង់​ចូល​ទិញ​ទំនិញ​ក្នុង​ផ្សារ​សាមគ្គី​នេះ​ មិនសូវ​ចូល​មក​ទិញ​ទំនិញ​ក្នុង​ផ្សារ​នេះ​ឡើយ​។​

​ប្រភព​ដដែល​បន្ត​ថា​ ក្នុង​១​ថ្ងៃៗ​ត្រូវ​បង់ថ្លៃ​អំ​ពូ​ល​១​ និង​កង្ហារ​១​តម្លៃ​៥០០​រៀល​ និង​ថ្លៃ​សេ​វាត​អគ្គិសនី​១​កន្លែង​៦០០០០​រៀល​ទៀត​។​

​អាជីវករ​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​លោក​អភិបាលក្រុង​កំពង់ចាម​មេត្តា​ ចុះ​ពិនិត្យ​ផ្សារ​សាមគ្គី​ថ្មី​នេះ​ផង​ និង​សុំ​ឲ្យ​ម្ចាស់​អាជីវករ​សាងសង់​ផ្សារ​ជួយ​សម្រួល​ធ្វើ​បង្អួច​ព្រឹល​ ខ្យល់​ឲ្យ​បាន​ធំ​ទូលាយ​សម​ស្រប​តាម​បរិមាណ​អ្នកលក់​ និង​ទំហំ​ទីកន្លែង​ផង​ និង​សុំ​បន្ធូរបន្ថយ​ការ​យក​ថ្លៃ​ភាស៊ី​គឺ​យក​តាម​សៀវភៅ​បន្ទុក​។​

​គួរ​រំលឹក​ដែរ​ថា​ ផ្សារ​សាមគ្គី​នេះ​ជា​អតីត​សាលារៀន​ចិន​ ហើយ​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​ ១៩៧៩​សាលា​នេះ​ក្លាយជា​ផ្សារ​សាលា​ចិន​ ក្រោយមក​បាន​ឲ្យ​អាជីវករ​ទាំងនេះ​ទៅ​លក់​នៅ​ក្បែរ​ស្ពាន​គី​ហ្សូ​ណា​ ដើម្បី​យក​ទីធ្លា​សាងសង់​ផ្សារ​សា​ជា​ថ្មី​ ហើយ​បាន​ចាប់ឆ្នោត​ឲ្យ​អាជីវករ​ចូល​លក់​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​ជា​ទូទៅ​បញ្ហា​អនុវត្ត​សៀវភៅ​បន្ទុក​នៅ​ទូ​ទាំង​ខេត្តកំពង់ចាម​មិន​ត្រូវ​បាន​អនុវត្ត​ទេ​ ។​ នៅ​តាម​ ផ្សារតម្លៃ​ភាស៊ី​ផ្ញើ​កង់​ឡើងថ្លៃ​ស្រេច​ចិត្ត​ ។​ រីឯ​នៅ​តាម​កំពង់ចម្លង​ថៅកែ​កំណត់​តម្លៃ​ឆ្លង​លើ​ម៉ូតូ​-​រថយន្ត​ ស្រេច​តែ​ចិត្ត​នឹកឃើញ​ ។​ គេ​និយាយ​ថា​ ខេត្តកំពង់ចាម​តែងតែ​យ៉ាងនេះ​ហើយ​ ៕

M12-02-16-2

M12-02-16-1

M12-02-16-3-700x400

...

ដោយ៖​ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print