ភ្នំពេញ ៖ ជនសង្ស័យ៥នាក់ដែលតែងតែដេីរធ្វេីសកម្មភាពលួចគាស់សោរផ្ទះ ឬចម្រឹងដែកបង្អួចរបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដេីម្បីយកទ្រព្យសម្បត្តិ ឥឡូវអស់លក្ខណ៍ត្រូវកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួន កាលពីវេលាម៉ោង០១និង៣០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ នៅចំណុចឃ្លាំងទុកចោល ផ្លូវលេខ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ
ទី១-ឈ្មោះតុង ឡៃ ភេទប្រុសអាយុ ២៩ឆ្នាំមុខរបររើសអេតចាយ ទីលំនៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ ស្ទឹងមាន ជ័យ៣ ខណ្ឌមានជ័យ។
ទី២-ឈ្មោះព្រុំ វណ្ណរិទ្ធ ភេទប្រុសអាយុ១៩ឆ្នាំមិនពិតប្រាកដ ទីលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ទី៣-ឈ្មោះបូ ភារ៉ា ភេទប្រុសអាយុ២៥ឆ្នាំមុខរបររើសអេតចាយ ទីលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ទី៤-ឈ្មោះមាស ស្នា ភេទប្រុសអាយុ១៨ឆ្នាំមុខរបររត់ម៉ូតូកង់បីភូមិឫស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
និងទី៥-ឈ្មោះ ផាន់ សុផា ភេទប្រុស អាយុ១៨ឆ្នាំមុខរបររើសអេតចាយទីលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុកម្លាំងល្បាតនៅក្នុងមូលដ្ឋានខណ្ឌដង្កោបានចេញល្បាតដើម្បីទប់ស្កាត់បទ ល្មើសផ្សេងក្នុងមូលដ្ឋាន ស្រាប់តែកំពុងល្បាតដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យម្នាក់កំពុងតែធ្វើសកម្មភាពកាត់ចម្រឹងបង្អួចឃ្លាំង បម្រុងចូលលួច ទ្រព្យសម្បត្តិ ប៉ុន្ដែភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងបក្ខពួក៥ នាក់ យកទៅសាកសួរប៉ុស្ដិ៍នគរបាលដង្កោតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ៥នាក់បានឆ្លើយសារភាពថា ពួកខ្លួនតែង តែធ្វើសកម្មភាពនៅក្នុងទឹកដីខណ្ឌដង្កោខណ្ឌមានជ័យ និង ខណ្ឌដូនពេញ ហើយសកម្មភាពរបស់ពួកគេ ទាំង ៥នាក់គឺ តែងតែទទួលបានភាពជោគជ័យ ស្រាប់តែថ្ងៃកើតហេតុក៏ត្រូវអស់លក្ខណ៍ត្រឹមសមត្ថកិច្ចឃាត់ខ្លួន ។
ជាមួយគ្នានោះសមត្ថកិច្ចបានដកហូតសម្ភារៈពីជន សង្ស័យរួមមាន : រ៉ឺម៉កកង់បីមួយគ្រឿង, ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង , ដាវសាំមូរ៉ៃ ២ដើម , សោរមូល ៣ដើម , អាណាអាលអារដែកមួយដើម , ទល់ល្វីស១ដើម ។
បច្ចុប្បន្ននេះជនសង្ស័យទាំង៥នាក់ខាងលេីត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរ និង កសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ដោយ ៖ ភារ៉ា ដង្កោ