កងកម្លាំងអន្តរាគមន៍យោធភូមិភាគទី៥ បន្តចុះជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ កងកម្លាំងប្រដាប់អាវុធយោអភូមិភាគទី៥ រួមមានកម្លាំងអន្តរាគមន៍របស់ផ្នែកសឹករង ម៉ាឡៃ កងកម្លាំងតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានសហការជាមួយមន្ត្រីអាជ្ញាធរជុំវិញខេត្ត ចុះជួយសង្គ្រោះ និងដឹកជញ្ជូនប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និងសត្វពាហនៈ មកកាន់ទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមទាំងភូមិដ្ឋានរបស់ពួកគាត់ ។

ដោយឡែកកម្លាំង២០៥នាក់ រួមមានកម្លាំងអន្តរាគមន៍យោធភូមិភាគ​ ៥៥នាក់​ ដឹកជញ្ជូន២០នាក់​ វរសេនាតូចស៊ើបការណ៍៥០នាក់ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង៨០នាក់​​ បានចុះជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅឃុំ ព្រែកជីក​ ស្រុក​ រុក្ខគីរីក្នុងនោះបានប្រើ មធ្យោបាយ រថយន្ត ទូក កាណូត ។

សូមបញ្ជាក់ថា អាជ្ញាធរក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយមាត់អូរ ម៉ាឡៃ និងតំបន់មួយចំនួនទៀតមេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងយថាហេតុណាមួយកើតឡើងខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ ហើយទឹកនៅ តែបន្តឡើង៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print