នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានFox News កាលពីយប់ថ្ងៃទី៩ ខែតុលា (ពេលវេលាអាមេរិក) ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានធ្វើតេស្តកូវីដ-១៩ជាថ្មី ដោយមិនទាន់ដឹងលទ្ធផលនៅឡើយទេ។ជាមួយគ្នានោះលោកបញ្ចាក់ថា លោកបានឈប់ប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយ។
លោកត្រាំបានបញ្ជាក់ថា «ខ្ញុំទទួលបានការធ្វើតេស្តជាថ្មី ប៉ុន្តែមិនទាន់ចេញលទ្ធផលថាខ្ញុំនៅមានវីរុស ទៀតដែរឬទេ ប៉ុន្តែពេលនេះខ្ញុំបានឈប់ប្រើថ្នាំកូវីដ-១៩ហើយ»។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក ដូណាល ត្រាំ បានអនុញ្ញាតឲ្យទៅចូលរួមកម្មវិធីសាធារណៈ ខណៈការបោះឆ្នោតកាន់តែខិតជិត ហើយអ្នកគាំទ្រលោកបានធ្លាក់ចុះជាបន្តបន្ទាប់។ ជាមួយគ្នានេះលោកត្រាំ បានជំរុញឲ្យក្រុមគ្រូពេទ្យចេញសេចក្តីប្រកាសស្តីពីសុខភាពរបស់លោកល្អប្រសើវិញ ដើម្បីបន្តសកម្មភាពឃោសនាបោះឆ្នោត ។
បើទោះបីលោកត្រាំ មានសុខភាពល្អប្រសើរ ប៉ុន្តែមិនទាន់មានសេចក្តីប្រកាសជាផ្លូវការពីសេតវិមានថាលោកជាសះស្បើយពីជំងឺកូវីដ-១៩នៅឡើយ។ ដូច្នេះរាល់ការបង្ហាញខ្លួននៅទីសាធារណៈបានបង្កឲ្យមានក្តីបារម្ភពីការឆ្លងរាលដាល ដល់អ្នកផ្សេងទៀត។ នៅថ្ងៃទី ១០ខែតុលា លោកត្រាំ និឹងថ្លែងសុន្ទរកថានៅសេតវិមាន ជាលើកដំបូង ចាប់តាំងពីលោកឆ្លងកូវីដ-១៩ ៕