ខេត្តបាត់ដំបង៖ គិតត្រឹមម៉ោង១១:៣០ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានជំនន់ទឹកភ្លៀងឡើងហូរកាត់ផ្លូវរថយន្តដែលឆ្លងកាត់ចូលទៅទឹកដីថៃ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីកម្លាំងយោធា ចំណុះយោធភូមិភាគទី៥ កំពុងចុះជួយអន្តរាគមន៍ជួយជនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតំបន់ភូមិសាស្ត្រនោះ នៅមុននេះបន្តិចនារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
ជំនន់ទឹកភ្លៀងនេះនៅតែបន្តឡើងជាបន្តបន្ទាប់ក្នុងស្រុកកំរៀងអាជ្ញាធរ និងសមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងអូរព្រំដែនកម្ពុជា-ថៃ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ជៀសវាងយថាហេតុណាមួយកើតឡើង៕
ដោយ៖ សិលា
...