នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១៣ :០០ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅចំណុចក្រុម២ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ  ។
ជនសង្ស័យឈ្មោះ លី បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នក្រុម២ ភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុនិងមានស្រុកកំណេីតនៅក្រុម១ ភូមិ១ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតរួមមាន ៖

ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៩កញ្ចប់តូច, ទូរសព្ទ័១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធីនៃច្បាប់ ៕

  

...

ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print