កូរ៉េខាងជើង ដង្ហែរក្បួនព្យុហយាត្រា តាំងពីព្រឹកម៉ោង៤ ថ្ងៃទី១០ខែតុលា

ចែករំលែក៖

មកទល់ពេលនេះមិនទាន់មានប្រព័ន្ធផ្សព្វផ្សាយណាមួយ ផ្សាយពាក់ព័ន្ធ សកម្មភាពដង្ហែរក្បួនព្យុហយាត្រទ្រង់ទ្រាយធំរបស់កូរ៉េខាងជើង ក្នុងឱកាសខួប៧៥ឆ្នាំ ថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង។

អគ្គមេបញ្ជាការកម្លាំងទាហានជម្រុះ កូរ៉េខាងត្បូង (JSC) បានបញ្ជាក់ថា កូរ៉េខាងជើង ដូចជាបានដង្ហែរក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំ តាំងពីព្រឹកម៉ោង ៤ទៀបភ្លឺថ្ងៃទី ១០ខែតុលា។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា «មានសញ្ញាជាច្រើនបង្ហាញឲ្យឃើញថា ការដង្ហែរក្បួនព្យុហយាត្រាទ្រង់ទ្រាយធំដោយមានអាវុធទំនើបៗជាច្រើន បានធ្វើឡើងនៅទីលាន គីម អ៊ីលស៊ុង នាព្រឹកថ្ងៃទី១០ខែតុលានេះ»។
តាមការប្រកាសរបស់ JSC តាមរបាយការណ៍ពីក្រុមចារកម្មអាមេរិក និងកូរ៉េខាងត្បូងដែលតាមដានសកម្មភាពនោះ បង្ហាញឲ្យឃើញថា ពេលនេះមិនទាន់ដឹងថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចូលរួមដែរឬទេ ហើយមានអាវុធទំនើបប្រភេទណាខ្លះបានចូលរួមក្នុងពិធីដង្ហែរ

ក្បួននោះ។ ពីធីដង្ហែរក្បួនព្យុហយាត្រា លើកនេះគឺជារឿងសំខាន់ របស់កូរ៉េខាងជើង ប៉ុន្តែមិនទាន់មានអ្នកណាម្នាក់ដឹងថា ហេតុអ្វីបានជាសារព័ត៌មានទីក្រុងព្យុងយ៉ាង មិនទាន់ ផ្សព្វផ្សាយព័ត៌មាន។ ប្រភពព័ត៌មាន ពីកូរ៉េខាងត្បូង បានបញ្ជាក់ថា រាល់សកម្មភាព គឺបានថតទុកហើយដល់ថ្ងៃទី១១ខែតុលាទើបបានផ្សព្វផ្សាយ ជាសាធារណៈ៕

ដោយ៖ធីរីណា

...

រូបភាព៖yonhapnews

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print