ក្រសួងធនធានទឹក បញ្ជាក់ពី ផលប៉ះពាល់ និងការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន នាថ្ងៃទី១០ តុលា នេះ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ប្រភពពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន ផលប៉ះពាល់ និងការខូចខាតដោយសារជំនន់ទឹកភ្លៀង គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម ៖

១.ក្រុងប៉ៃលិន

   – ទឹកជន់ចូលផ្ទះចំនួន ៥៤ខ្នង (ទឹកស្រកវិញអស់ហើយ) ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន 

២.ស្រុកសាលាក្រៅ

   – ទឹកជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋ ចំនួន ៣៩៨ខ្នង សាលារៀន ០១កន្លែង វត្តចំនួន ០២កន្លែង (ស្រកវិញ ៣៥ខ្នងផ្ទះ ក្រៅពីនោះទឹកកំពុងបន្តឡើង និងកំពុងបន្តជន់ចូលចំណុចផ្សេងទៀត ។

     – ទូទាំងស្រុកសាលាក្រៅ ទឹកកំពុងហូរកាត់លើខ្នងទំនប់ ០១ខ្សែប្រវែង២៥០ម ខ្នងប្រឡាយ ០៦ខ្សែ ប្រវែង១២០០ម ទ្វារទឹកចំនួន ០៥កន្លែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ព្រមទាំងដីកសិកម្មមួយចំនួនផងដែរ ។

   ប្រសិនបើពុំមានភ្លៀងធ្លាក់បន្តទៀតទេ នោះឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទឹកនិងចាប់ផ្តើមស្រកចុះបណ្តើរៗវិញ នៅយប់នេះ ។ ចំពោះឃុំ/សង្កាត់ផ្សេងៗទៀត ទឹកបានស្រកចុះជិតអស់ហើយ ៕

           

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print