ខេត្តស្វាយរៀង៖យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៥១គ្រួសារក្នុងសង្កាត់ចំនួន៣នៅក្រុងស្វាយរៀងត្រូវបានលិចលង់ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាបង្កអោយមានទឹកជំនន់គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលាឆ្នាំ២០២០។ បើតាមអាជ្ញាធរក្រុងស្វាយរៀងបានអោយដឹងថាក្នុងក្រុងស្វាយរៀងគិតត្រឹមព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០២០នេះទឹកជំនន់ជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមាន០៣សង្កាត់ស្មើ៥១គ្រួសារមានដូចជាសង្កាត់ពោធិតាហោ០៥គ្រួសារស្ថិតក្នុងភូមិថ្នល់កែង សង្កាត់ គយត្របែក ០៥គ្រួសារស្ថិតក្នុងភូមិតារាងបាល់។ សង្កាត់ ស្វាយរៀង មានចំនួន៣ភូមិត្រូវទឹកជំនន់ជន់លិចលំនៅដ្ឋានរបស់គាត់មានភូមិវាលយន្ត ចំនួន៤គ្រួសារ ភូមិរោងបន្លែ ចំនួន ៣០ គ្រួសារ ភូមិមេភ្លើង ចំនួន ៧ គ្រួសារ សរុបក្នុងសង្កាត់ស្វាយរៀងមានចំនួន៤១គ្រួសារ។ ប្រភពបន្តថាដោយ
ក្នុងនោះបងប្អូនប្រជាពលរដ្ឋឡើងមករកទីទួលមានសុវត្ថិភាពនៅតាមផ្លូវក្រវ៉ាត់ក្រុងមានភូមិរោងបន្លែនិងវាលយន្តសរុបចំនួន២២គ្រួសារ។
ប្រភពបន្តថាការជន់លិចដោយជំនន់ទឹកភ្លៀងនេះមិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ
ខណៈអាជ្ញាធរអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមអោយមានការប្រុងប្រយត្ន័ខ្ពស់ប្រញាប់ប្រញាលរត់រកទីទួលមានសុវត្ថិភាពនិងរាយការណ៏មកសមត្ថកិច្ចជាបន្ទាន់ដើម្បីងាយស្រួលក្នុងការអន្តរាគមន៏ជួយសង្គ្រោះ៕
ដោយ៖យឹមសុថាន