ក្រសួងអប់រំ យុវជន និងកីទ្បា សហភាពអឺរ៉ុប និងយូនីសេហ្វ ប្តេជ្ញាចិត្តការពារសិទ្ធិកុមារក្នុងទទួលបានការអប់រំនៅក្នុងអំទ្បុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តសៀមរាប៖ ទស្សនកិច្ចនៃថ្នាក់ដឹកនាំមកពីក្រសួងអប់រំ យុវជន និងកីទ្បា សហភាពអឺរ៉ុប និងយូនីសេហ្វ ទៅកាន់សាលារៀនមួយចំនួននៅក្នុងខេត្តសៀមរាប ដើម្បីបញ្ជាក់ពីសារសំខាន់នៃការអប់រំដែលជាសិទ្ធិមនុស្សមូលដ្ឋានរបស់កុមារកម្ពុជា ទោះស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ។

ព្រឹត្តិការណ៍នេះនឹងបង្ហាញពីការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងការចូលរួមក្នុងយុទ្ធនាការរបស់ក្រសួងអប់រំ យុវជន និងកីទ្បា និងយូនីសេហ្វ ដើម្បីគាំទ្រដល់ការបើកសាលារៀនទ្បើងវិញប្រកបដោយសុវត្ថិភាព និងការបន្តផ្តល់ការអប់រំដល់កុមារ។   

សូមបញ្ជាក់ថា៖ កាលបរិច្ចេទក្រសួងអប់រំ យុវជន និងកីទ្បា សហភាពអឺរ៉ុប និងយូនីសេហ្វ ប្តេជ្ញាចិត្តការពារសិទ្ធិកុមារក្នុងទទួលបានការអប់រំនៅក្នុងអំទ្បុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៨:០០ ដល់ ១១:00 ព្រឹក។ ក្នុងនោះក៏មានពិធីប្រគល់ជានិមិត្តរូបនូវសម្ភារអនាម័យដល់នាយក/នាយិកាសាលាចំនួន៥រូប និងដំណើរទស្សនកិច្ចក្នុងវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន អង្គរធំ របស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីទ្បា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងយូនីសេហ្វ ។ រួមទាំងការថតរូបរួមគ្នា ជាកិច្ចបញ្ចប់កម្មវិធី។ 

 

បើយោងតាមលិខិតអញ្ជើញ សារៈសំខាន់មានដូចជា៖ ចាប់តាំងពីសាលាត្រូវបានបើកឱ្យចូលរៀនវិញនៅខែកញ្ញា ឆ្នាំ២០២០មក យូនីសេហ្វ ជាមួយនឹងការគាំទ្រពីសហភាពអឺរ៉ុប បាននឹងកំពុងសហការជាមួយក្រសួងអប់រំ យុវជន និងកីទ្បា ក្នុងការលើកកម្ពស់អនាម័យសម្រាប់បង្ការជំងឺកូវីដ១៩ ស្របពេលដែលសិស្សានុសិស្សត្រលប់ចូលរៀនវិញ។ 

យូនីសេហ្វបានផ្គត់ផ្គង់សម្ភារអនាម័យសំខាន់ៗ រួមទាំងសម្ភារលាងសម្អាតដៃ ទៅដល់សាលាមតេយ្យ និងសាលាបឋមសិក្សាចំនួន ១១.៥០០ កន្លែង ដែលផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សប្រមាណ ២,៣ លាននាក់នៅគ្រប់ខេត្តក្រុងទូទាំងប្រទេស។ កម្មវិធីភាពជាដៃគូនេះ ក៏បញ្ចូននូវយុទ្ធនាការប្រាស្រ័យទាក់ទង ដោយផ្តល់នូវព័ត៌មាន និងសារអប់រំ តាមរយៈសម្ភារផ្សព្វផ្សាយជាច្រើន សម្រាប់កុមារ មាតាបិតា និងលោកគ្រូ អ្នកគ្រូ៕

ដោយ៖ ម្លិះ 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print