ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ លោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោកស្រី ហ៊ុន ប៊ុនធឿន អមដំណើរដោយលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី បាននាំអំណោយបឋម ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយកំពុងស្នាក់នៅទីទួលសុវត្ថិភាពក្នុងវិទ្យាល័យពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សូមជម្រាបថា៖ ដោយសារភ្លៀងបន្តធ្លាក់ និងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ ផ្លូវមួយចំនួនត្រូវទឹកហូរកាត់ ដូច្នេះនៅថ្ងៃដដែលនេះ រដ្ឋបាលសាលាខេត្ត បានសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ទាំងស្រុងរថយន្តធុនធំ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់១៩៣ និងបណ្ដាផ្លូវមួយចំនួន ក្នុងខេត្តពោធិ៍សាត់នោះផងដែរ៕
ដោយ៖ សិលា
...