កម្លាំងយោធាវរសេនាតូចថ្មើរជើងលេខ៥៣៣ ដ៏មមាញឹក សហការជាមួយអាជា្ញធរមូលដ្ឋានចុះជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក្នុងស្រុកភ្នំព្រឹក និងស្រុកបវេល ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក វរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥៣៣ បានដឹកនាំកម្លាំង១០០នាក់ សហការជាមួយអាជា្ញមូលដ្ឋានចុះជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ យ៉ាងស្រស្រាក់ស្រស្រាំ មមាញឹកបំផុតចំពោះការងារសកម្មភាព។

សូមបញ្ជាក់ថា៖ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ បែងចែកគោលដៅ ចុះប្រតិបត្តិការចំនួន ៥គោលដៅដូចជា៖
គោលដៅទី១ -ដឹកនាំដោយលោកអនុសេនីយ៍ឯក ទ្រី ងឿន មានកម្លាំង២០នាក់ ចុះជួយពលរដ្ឋនៅភូមិអន្លុងក្រូច និងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជួយពលរដ្ឋមាន៧គ្រួសារ ស្មើនឹង២៨នាក់។
គោលដៅទី២ -ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ាន់ ថារី មានកម្លាំង២០នាក់ ចុះជួយនៅភូមិអន្លុងស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជួយពលរដ្ឋបាន៧គ្រួសារ ស្មើនឹងមនុស្ស៣២នាក់។

គោលដៅទី៣ -ដឹកនាំដោយលោកវរសេនីយ៍ ត្រី ហ៊ុយ ចាន់ធូ មានកម្លាំង១៩នាក់ ចុះជួយនៅភូមិទួលក្រសាំង ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង លទ្ធផលបាន២គ្រួសារ មនុស្ស៥នាក់ និងភូមិក្តុលតាហែន លទ្ធផលបាន១គ្រួសារ មនុស្ស២នាក់។

គោលដៅទី៤ -ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ិន សេងអាន មានកម្លាំង១៧នាក់ ចុះជួយនៅភូមិបួរចំណុចអូរតាម៉ៅ លទ្ធផលបាន៩គ្រួសារ មនុស្ស៣២នាក់ និងចម្លងមនុស្ស២៣នាក់។

គោលដៅទី៥ -ដឹកនាំដោយលោកអនុសេនីយ៍ត្រី រ៉េន ឌិន មានកម្លាំង២០នាក់ ចុះជួយភូមិបួរចំណុចស្រែមួយរយ លទ្ធផលបាន៧គ្រួសារ មនុស្ស៣០នាក់ និងចម្លងមនុស្ស១៧នាក់។
និងគោលដៅទី៦ -ដឹកនាំដោយលោកអនុសេនីយ៍ត្រី ប៉ុល សេង មានកម្លាំង១៦នាក់ ចុះជួយនៅភូមិដំណាក់ក្សាន្ត លទ្ធផលបាន៦គ្រួសារ មនុស្ស២៧នាក់។
តាមរយៈសកម្មភាពនេះ លោកវរសេនីយ៍ត្រី ម៉ែន មូលី សហការជាមួយក្រុមប្រឹក្សាឃុំបួរ និងអាជា្ញធរមូលដ្ឋានចុះចែក អំណោយដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅភូមិស្ពានទំនាប បានចំនួន២០គ្រួសារផងដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានក្រើនរំលឹក សូមប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់ ត្រូវជម្លៀសរកទីទួលសុវត្ថិភាព។ ជាមួយគ្នានោះ សូមអរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះ ទឹកជំនន់ ព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា និងសូមអរគុណដល់សប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print