លោក ឃួង ស្រេង បញ្ជាឲ្យប្រធានស្ថានីយ៏បូមទឹកនីមួយៗ ត្រូវបង្កើនកម្លាំងបន្ដបូមទឹក ឲ្យបានលឿនទាំងយប់ទាំងថ្ងៃ ដើម្បីពន្លឿនកុំឲ្យលិចលង់យូរ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែទឹកភ្លៀងជន់លិចខ្លាំងក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ម៉ាស៉ីន បូមទឹក ចល័តចំនួន៦គ្រឿងបន្ថែម ដើម្បីបូមទឹកនៅចំណុច ស្ថានីយ៍បឹងទំពុន ដើម្បីពន្លឿនរំដោះទឹកដែលបានជន់លិច។ នៅក្នុងរាត្រីនោះក៏មានវត្ដមាន លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កំពុងដឹកនាំមន្ដ្រីជំនាញធ្វើអន្ដរាគមន៍ ដើម្បីបូមទឹករំដោះពីស្ថានីយ៍បឹងទំពុន ស្ថិតនៅលើផ្លូវលេខ៣៧១ ខណ្ឌមានជ័យ នេះផងដែរ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់ថា៖ នៅតាមបណ្ដាស្ថានីយ៏បូមទឹក នៃទីតាំងទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលកំពុងប្រតិបត្តិការ ដើម្បីបូមទឹករំដោះនេះ រហូតមកដល់ពេលនេះ អាជ្ញាធរ និងមន្ដ្រីជំនាញពាក់ព័ន្ធ កំពុងខិតខំធ្វើយ៉ាង ណា ដើម្បីដោះស្រាយបញ្ហាជន់លិចនេះជូនប្រជាពលរដ្ឋជាបន្ទាន់រួចហើយដែរ ដូច្នេះ សូមបងប្អូន មានការអធ្យាស្រ័យ បើលិចក៏មិនយូរដែរ។ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់បងប្អូនប្រជាពលរដ្ឋ ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ដោយសារតែសាលារាជធានីភ្នំពេញ ត្រូវបញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយ៍ទឹកបឹងទំពុនចេញ ដោយសារទឹកឡើងខ្លាំងពេក។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ បានបញ្ជាក់ថា៖  ដោយជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមវាងតាមផ្លូវផ្សេងជាបណ្តោះអាសន្ន ផ្អាកធ្វើដំណើរតាមផ្លូវលេខ៣៧១សិន ដោយរង់ចាំការបើកដំណើរការឡើងវិញ ។ លោកបន្ដថា៖ ដោយសារភ្លៀងធ្លាក់មួយមេធំនៅថ្ងៃនេះ ទើបបណ្តាលឲ្យទឹកនៅក្នុងស្ថានីយ៍បូមទឹកបឹងទំពុងឡើងខ្លាំង ម៉ាស៊ីនបូមអត់ទាន់ ត្រូវតែបន្ថែម ម៉ាស៊ីនជួយ ដូច្នេះ ហើយដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទួការប៊ីនភ្លើងផង  ទើបអាជ្ញាធរសម្រេចបញ្ជូន រថយន្តទៅបូមទឹកចេញ ដើម្បីជួយសង្គ្រោះស្ថានីយ៍ ដូច្នេះរថយន្តត្រូវតម្រៀបជាជួរនៅលើផ្លូវ ជាហេតុត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន មួយរយៈផងដែរ។ សូមបញ្ជាក់ថា៖ រហូតមកដល់ពេលនេះ មានតំបន់ជាច្រើនក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ កំពុងរងការ វាយប្រហារដោយជំនន់ទឹកភ្លៀង។តំបន់រង្វង់មូលចោម ចៅ និងអូឌឹម ស្ថិតក្នុងខណ្ឌកំបូល តាមបណ្ដោយផ្លូវ ជាតិលេខ៤ ក៏កំពុងរងការជន់លិច និងស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ ៕ ដោយ៖សំរិត

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print