កម្លាំងអន្តរាគមន៍របស់យោធភូមិភាគទី៥ បានបន្តចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដ៏មមាញឹកបំផុត(មានវីដេអូ​)

ចែករំលែក៖

ខេត្ដបាត់ដំបង៖តាមសេចក្តីរាយការណ៍ពិសេសមួយពីក្រុមការងារ បានឱ្យដឹងថា៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់យោធភូមិភាគទី៥ បានបន្តចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅភូមិសូភី១ សូភី២ សូភី៣  ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សូមបញ្ជាក់ថាគិតត្រឹមព្រឹកនេះស្ថានភាពទឹកស្ទឹងសង្កែមានកម្ពស់ ១៤ម៉ែត្រ ក្នុងកម្រិតប្រកាសអាសន្នដដែល និងកម្ពស់ទឹកក្នុងភូមិទាំងបីខាងលើគឺ មានកម្រិត ១.២ម៉ែត្រទៅ ១.៥ម៉ែត្រ ហើយស្ថានភាពប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាភូមិសង្កាត់នៅតាមដងស្ទឹងសង្កែ កំពុងតែរងនូវជំនន់ទឹកភ្លៀងដែលហូរចេញពីដងស្ទឹងសង្កែចូលទៅជន់លិចតាមលំនៅដ្ឋានប្រជាពលរដ្ឋ ក្រុងបាត់ដំបង ។ ដោយឡែកអាជ្ញាធរ និងកម្លាំងកងពលតូចថ្មើជើងលេខ៥៣ នៃយោធភូមិភាគទី៥  បានសម្រចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវលេខ៥៧ ពីស្រុកបវិល ទៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសារការជន់លិចធ្ងន់ធ្ងរ។ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន..! ៕

ដោយ៖ សិលា

...

https://youtu.be/filgH2yq9ls

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print