ខ្សែបម្រើក្រុម Man City កីឡាករ Kevin de Bruyne បានដកខ្លួនចេញពីក្រុមជម្រើសជាតិបែលហ្ស៊ិក

ចែករំលែក៖

កីឡាករ Kevin de Bruyne បានដកខ្លួនចេញពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្នុងជំនួបជាមួយអ៊ីស្លង់នៅថ្ងៃពុធនេះ ហើយបានវិលត្រឡប់ទៅកាន់ទីក្រុង Manchester នៅអង់គ្លេសវិញ

ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះត្រូវបានប្តូរចេញបន្ទាប់ពីនាទីទី៧៣នៃការចាញ់ក្នុងពានរង្វាន់ Nations League ២-១ កាលពីថ្ងៃអាទិត្យនៅអង់គ្លេសនៅឯកីឡដ្ឋាន Wembley ។

តាមរយៈសារតាមធ្វីធើរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិកបានសរសេរថាKevin de Bruyne បានវិលត្រឡប់ទៅក្លិបរបស់គាត់វិញហើយ  គាត់មិនអាចលេងបានទេពេលជួបប្រកួតជាមួយអ៊ីស្លង់

បែលហ្ស៊ិកស្ថិតនៅមួយពិន្ទុពីក្រោយអង់គ្លេសក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពានរង្វាន់ Nations League ពូល A2 បន្ទាប់ពី៣ប្រកួតកន្លងទៅ

ការប្រកួតនៅ Premier League បន្ទាប់របស់ Man City នឹងត្រូវប្រកួតជាមួយ Arsenal នៅ Etihad Stadium ថ្ងៃសៅរ៍ បន្ទាប់ពីការប្រកួតនៅអង់គ្លេសអ្នកចាត់ការបែលហ្ស៊ិកលោក Roberto Martinez មិនបានបង្ហាញពីរបួសដែលអាចកើតមាននោះទេដោយនិយាយថា De Bruyneត្រូវបានគេបណ្តេញចេញ ពីព្រោះបានបង្កកំហុសពេលប្រកួត ដោយគាត់មិនអាចលេងក្នុងជម្រើសជាតិបាន១០០ភាគរយទេ ។

De Bruyne នឹងចូលរួមជាមួយមិត្តរួមក្រុមកីឡាករ Raheem Sterling ដែលបានចាកចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតអន្តរជាតិនេះដែលជាការសង្ស័យអំពីរបួសដែលអាចកើតមានសម្រាប់ការប្រកួតជាមួយក្រុម Arsenal ។

ក្រុម Man City កំពុងឈរនៅលំដាប់ទី១៤ក្នុងតារាង Premier League ដោយមាន៤ពិន្ទុពីការប្រកួ៣ លើកដំបូងរបស់ពួកគេនៅរដូវកាលថ្មី២០២០-២០២១នេះ ៕ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print