លោក សក់ សេដ្ឋា អនុញ្ញាតឲ្យតំណាងក្រុមហ៊ុនសារ៉ាយ៉ា ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ ខាងអង្គភាពនាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក កែវ សម្បត្តិ តំណាងក្រុមហ៊ុន សារ៉ាយ៉ា (ខេមបូឌា) ខូ អិលធីឌី ចូល ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ លោក សក់ សេដ្ឋា ក្រុមហ៊ុន សារ៉ាយ៉ា ក៏បានប្រគល់សម្ភារការពារជំងឺកូវីដ-១៩ មកដល់ក្រសួងមហាផ្ទៃ មានដូចជា៖ ជែលលាងដៃ ចំនួន៣០០កេស ស្មើនឹង ៥,២៥០ដប។

ឆ្លៀតឱកាសនោះ លោក សក់ សេដ្ឋា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន សារ៉ាយ៉ា ដែលបានឧបត្ថម្ភជែលលាងដៃមកក្រសួងមហាផ្ទៃ សម្រាប់ប្រតិបត្តិការ បង្ការ និងទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩។

លោកបន្ដថា ក្រុមហ៊ុនបានផ្ដល់សម្ភារមកក្រសួងមហាផ្ទៃនាពេលនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដែលជំងឺនេះកំពុងបានឆ្លងរីករាលដាល ប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់មនុស្សនៅលើពិភពលោកផងដែរ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៨៣នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន២៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ មានចំនួន៥នាក់៕

      

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print