ប្រជាពលរដ្ឋ៣២១គ្រួសារក្នុងសង្កាត់ចំនួន៤នៃខណ្ឌដង្កោ រងប៉ះពាល់ដោយសារទឹកជំនន់ហូរចេញពីសណ្ដស្ទឹងព្រែកត្នោត បានទទួលអំណោយ សប្បុរសធម៌ពីលោកឃួង ស្រេង

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ហូរចេញពីសណ្ដស្ទឹងព្រែកត្នោតចំនួន៣២១គ្រួសារ ស្ថិតនៅសង្កាត់ចំនួន៤ក្នុងខណ្ឌដង្កោ នាព្រឹកថ្ងៃទី១៤ តុលា ឆ្នាំ២០២០ នៅទីតាំងភូមិស្ពានថ្ម និងភូមិវាលថ្លាន់ សង្កាត់គងនយ គឺប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ២០អា ស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។ អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៅចែកជូនគ្រួសាររងគ្រោះនៅពេលនេះគឺជាសម្ភារ មី ទឹកសុទ្ធ និងថវិកាមួយចំនួន ។
សូមបញ្ជាក់ថា៖ នៅតាមដងស្ទឹងព្រែកត្នោត នាម៉ោងប្រមាណ១១យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា បានបញ្ជាផ្ទាល់មកអភិបាលរាជធានីភ្នំពេញឲ្យបិទផ្លូវជាតិលេខ៣ជាបណ្តោះ អាសន្ន ដើម្បីជៀសវាងបញ្ហាណាមួយកើតឡើងដោយសារទឹកជំនន់។ ជាមួយគ្នានោះដែរ ក៏មានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោនៅយប់ថ្ងៃទី១៣ ខែតុលាបានឲ្យដឹងថា៖ ដោយសារស្ថានភាពទឹកជន់តាមសណ្ដទឹកស្ទឹងព្រែកត្នោតបានធ្វើឲ្យជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គងនយ សង្កាត់ទៀន,សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ ក្នុង ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកងអន្តរាគមន៍នៃបញ្ជាការដ្ឋានអង្គរក្ស បាននិងកំពុងត្រៀមអន្តរាគមន៍ជួយនៅសង្កាត់រលួសតាមផ្លូវជាតិលេខ២០A។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាក់ទងមេភូមិ ចៅសង្កាត់ ឬឆ្លើយតបនៅក្នុងផេកហ្វេសប៊ុករដ្ឋបាលខណ្ឌ ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print