លោក សុខ សម្បត្តិ បញ្ជាផ្ទាល់ក្នុងការកាយលូមួយខ្សែកែងផ្លូវ២០១១ ជិតវត្តជុំដែលស្ទះទឹកមិនហូរចូលប៊ីហ្គែរ ដើម្បីរំដោះជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីចុះពិនិត្យមើលជាប្រចាំនៃការកាយប្រឡាយមេតាមមហាវិថីឈ្នះ =ឈ្នះមក រដ្ឋបាលខណ្ឌព្រែកព្នៅដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌព្រែកព្នៅ បានចុះត្រួតពិនិត្យមើលពីស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងនៅក្នុងសង្កាត់គោករកា ហើយបានចុះបញ្ជាផ្ទាល់ក្នុងការកាយលូមួយខ្សែកែងផ្លូវលេខ២០១១ ជិតវត្តជុំ ដែលស្ទះទឹកមិនហូរចូលប៊ីហ្គែរមួយទៅមួយទៀត កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បន្ទាប់ពីកាយលូដែលស្ទះទឹកកែងផ្លូវលេខ២០១១បានហើយ លោកសុខ សម្បត្តិ បានបញ្ជាឲ្យក្រុមការងារសង្កាត់គោករកាឲ្យយកអេស្កាវ៉ាទ័រទៅបើកប៊ីហ្គែរកន្លែងផ្សេងទៀតក្រែងវាស្ទះទឹកដូចនេះដែរ។ចំណុចនេះហើយដែលការងារនេះត្រូវតាមដានឲ្យបានល្អព្រោះថាទឹកភ្លៀងមិនទាន់បានបញ្ចប់នៅឡើយទេ ដូចនេះប្រជាពលរដ្ឋនៅតំបន់នេះ នឹងទទួលរងនូវការលិចលង់បើយើងមិនបានកាយលូដែលស្ទះឲ្យហូរទាន់ទេនោះ។

ជាចុងក្រោយលោកអភិបាលខណ្ឌព្រែកព្នៅ បានសុំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់ជិតប៊ីហ្គែរ សូមបងប្អូនប្រជាពលរដ្ឋត្រូវចេះជួយថែរក្សាគ្នា ហើយកុំយកសំរាមទៅបោះចោលក្នុងប្រព័ន្ធលូបង្ហូរទឹកឲ្យសោះ ព្រោះវាអាចស្ទះ ហើយដល់ពេលស្ទះគឺពិបាកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះដោយត្រូវទឹកដក់ពេញផ្លូវ លិចលង់លំនៅឋានបងប្អូនដូចមុនដដែល៕ ដោយ៖ ព្រែកសំរោង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print