ការប្រកួត La Clasico ដំបូងរវាងក្រុម Barcelona នឹង Real Madrid នឹងត្រូវបានលីគកំពូលអេស្ប៉ាញប្រកាសហើយគឺត្រូវប្រកួតនៅវេលាម៉ោង១៦៖០០នាទីរសៀលថ្ងៃទី២៤ ខែតុលា ត្រូវនឹងម៉ោង៩យប់ម៉ោងនៅកម្ពុជា។
ពេលវេលានៃការប្រកួតចាប់ពីថ្ងៃទី៧ ក្នុងប្រតិទិនត្រូវបានរៀបចំឡើងសម្រាប់អ្នកគាំទ្រអាស៊ីរបស់ក្លិបយក្សអេស្ប៉ាញ ហើយអនុវត្តតាមរូបមន្តម្តងទៀតដែលប្រើដោយ La Liga ក្នុងរដូវកាលថ្មីៗនេះ។
វិបត្ដិនៃជំងឺឆ្លងកូវីដ-១៩កំពុងកើតមាន មានន័យថា ការប្រកួតនឹងត្រូវលេងដោយគ្មានអ្នកគាំទ្រនៅពហុកីឡដ្ឋាន Camp Nou ទឹកដីរបស់ Barcelona ប៉ុន្តែវាអាចស្របពេលជាមួយនឹងការបោះឆ្នោតដែលមិនមានទំនុកចិត្តលើប្រធានក្លិប Barcelona គឺលោក Josep Maria Bartomeu បន្ទាប់ពីក្រុមប្រឆាំងបានប្រមូលហត្ថលេខាគ្រប់គ្រាន់ដើម្បីបង្ខំឲ្យ បោះឆ្នោតឡើងវិញពីការរៀបចំកាលបរិច្ឆេទថ្មីនេះ។
ការប្តេជ្ញាចិត្តក្នុងក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុនចំពោះការប្រកួត បានមានពេលឲ្យក្លិប Barcelona មានពេលវេលា២៤ម៉ោងដើម្បីត្រៀមសំរាប់ការប្រកួតជាមួយ Real Madrid ។ ជាមួយគ្នានោះក្រុមរបស់លោក Ronald Koeman ត្រូវប៉ះក្រុមភ្ញៀវមកពីហុងគ្រី Ferencvaros ខណៈដែល Real Madrid បើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមមកពីអ៊ុយក្រែនគឺ Shakhtar Donetsk ៕ដោយ៖ភារៈ