ទូតកម្ពុជា អន្តរាគមន៍ជួយនារីខ្មែរម្នាក់ឈ្មោះ សែម ស្រីពេជ្រ ស្នាក់នៅខេត្តជឺជាំង ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង បានបញ្ជាក់ថា ស្ថានអគ្គកុងស៊ុល​កម្ពុជា​ប្រចាំទីក្រុងសៀងហៃ ​ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែរម្នាក់ឈ្មោះ សែម ស្រីពេជ្រ ស្នាក់នៅខេត្តជឺជាំង ប្រទេសចិន ដែលមានបំណង​ត្រឡប់មកកម្ពុជាវិញ ដោយសារមិនអាចរស់នៅចុះសម្រុងជាមួយប្តីបាន។ ស្ថានអគ្គកុងស៊ុលបានចេញ លិខិតបើកផ្លូវដល់រូបនាង ហើយប៉ូលិសចិនក៏បានយល់ព្រមនឹងប្រគល់ទិដ្ឋាការជូន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខាងមុខ។

​បច្ចុប្បន្ន នាងកំពុងស្នាក់នៅផ្ទះមិត្តភក្តិជាស្រ្តីខ្មែរនៅជិតប៉ុស្តិ៍ប៉ូលិសខេត្តជឺជាំង ក្រុងវិនចូវ ដើម្បីរង់ចាំទទួលទិដ្ឋាការ។

តាមសំណើរបស់ស្ថានអគ្គកុងស៊ុល អង្គការសម្ព័ន្ធចាប់ដៃកម្ពុជានៅភ្នំពេញ បានយល់ព្រមជួយចេញសំបុត្រយន្តហោះដល់នាង។

​ស្ថានអគ្គកុងស៊ុល ក៏បានឧបត្ថម្ភថ្លៃហូបចុក ថ្លៃសំបុត្ររថភ្លើង (ពីទីក្រុងវិនចូវ មកសៀងហៃ) ថ្លៃពិនិត្យស្វែងរកមេរោគកូវីដ-​១៩ ដែលសរុបជាទឹកប្រាក់៥០០ដុល្លារអាមេរិក ជូនដល់នាងផងដែរ៕

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print