អភិបាលខេត្តបន្ទាយមានជ័យ យកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ខ្លាំង នៅតាមខ្នងផ្ទះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បើទោះជាជំនន់ទឹកភ្លៀង បន្តជន់លិច ទៅលើលំនៅដ្ឋានប្រជាពលរដ្ឋ រហូតដល់ ១៩រាជធានី-ខេត្ត ប៉ុន្តែក្នុងស្មារតីទទួលខុសត្រូវខ្ពស់ របស់អាជ្ញាធរ សមត្ថកិច្ច , គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ប្រមុខរាជរដ្ឋាភិបាល ឃើញថា ទោះស្ថិតក្នុងកាលៈទេសៈលំបាក ប្រឈមយ៉ាងណាក៏ដោយ ក៏បានគ្រប់គ្រងស្ថានភាព  ជួយប្រជាពលរដ្ឋរំដោះមកកាន់ទីទួល មានសុវត្ថិភាព ប្រកបដោយជោគជ័យ។ 

ក្នុងនោះប្រមុខរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា សប្បុរសជន ក៏បានចូលរួមជួយដល់ប្រជាពលរដ្ឋរងគ្រោះ ផងដែរ។ 

ជាក់ស្តែងនៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្ត ព្រមទាំងក្រុមការងារកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ខ្លាំង នៅតាមខ្នងផ្ទះ នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

         

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print