ការផ្តល់ជូនដ៏គួរឱ្យភ្ញាក់ផ្អើលពី Real Madrid ដែល Lionel Messi បានបដិសេធ

ចែករំលែក៖

Lionel Messi ត្រូវបានគេមើលឃើញថា ជានិមិត្តរូបរបស់ Barcelona តាំងពីយូរយារណាស់មកហើយចាប់តាំងពី Ronaldinho បានចាកចេញពីក្លិបកាលពីឆ្នាំ២០០៨ ហើយបានលេចធ្លាយព័ត៌មានថា គាត់មានឱកាសចុះកុងត្រាជាមួយ Real Madrid ប៉ុន្តែគាត់បានបដិសេធ

វាមិនអាចទៅរួចទេក្នុងការស្រមៃរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះនៅក្នុងការពាក់អាវពណ៌ស ប៉ុន្តែនោះពិតជាសុបិន និងផែនការរបស់លោកFlorentino Perez ដែលចង់បានកីឡាកររូបនេះតាំងពីឆ្នាំ២០១៣ម្ល៉េះ។

តាមការរាយការណ៍របស់អ្នកកាសែតអុីតាលីលោក Gianluca Di Marzio បានឲ្យដឹងថា សំណើរបស់ប្រធានក្លិ Real Madrid គឺលោកFlorentino Perez ត្រូវបានបង្ហាញកាលពីឆ្នាំ២០១៣ ហើយគាត់បានផ្ដល់ប្រាក់ចំនួន២៥០លានអឺរ៉ូសម្រាប់កីឡាករអាហ្សង់ទីនរូបនេះ ប្រាក់ទាំងនោះត្រូវបានបម្រុងទុកសម្រាប់ការអភិវឌ្ឍឡើងវិញទៅលើកីឡាករល្បី ។

ទោះបីជាយ៉ាងណាក៏ដោយការឆ្លើយតបរបស់ Messi ថា ខ្ញុំនឹងមិនទៅReal Madrid ទេ អ្នកកំពុងខ្ជះខ្ជាយពេលវេលារបស់អ្នកហើយ ។

មានព័ត៌មានចចាមអារាមថា ក្តីសុបិន្តរបស់Messi គឺទៅកាន់ក្រុម Inter Milan ប៉ុន្តែគាត់មិនបានជោគជ័យទេ ខណៈដែល Chelsea, Paris Saint-Germain និង Manchester City ក៏បានឈានដល់ទីបញ្ចប់ដែលចង់បានខ្សែប្រយុទ្ធរូបនេះ ហើយក្លិបទាំងនោះអាចងាកទៅរកកីឡាករវ័យក្មេងវិញ 

ការបោះឆ្នោតរបស់ Barcelona ទំនងជានឹងមានចំណែកក្នុងការសម្រេចចិត្តរបស់គាត់ ប៉ុន្តែមានរឿងមួយដែលត្រូវប្រាកដនោះគឺ Messiប្រហែលជាមិនចង់លេងឱ្យ Real Madrid ទេ ៕

  

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print