មន្ត្រីប៉ូលិស​៣រូបក្នុងទីក្រុងបាងកក ត្រូវផ្អាកការងារ ដោយទុកឲ្យបាតុករឡោមព័ន្ធក្បួនរថយន្ត ព្រះមហាក្សត្រ

ចែករំលែក៖

មន្ត្រីប៉ូលិស​៣រូប​នៅក្នុងទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី​១៥ខែតុលាត្រូវបានផ្អាកការងារ ដោយសារតែ​មិនអាចបំពេញភារកិច្ចបានល្អ ទុកឲ្យក្បួនរថយន្តរបស់ព្រះមហាក្សត្រ ​ប្រឈមនិងក្រុមបាតុករ ។
​គេហទំព័រKhaosod បានផ្សាយថា​ប៉ូលិស​ ដែលត្រូវ​ផ្អាកការងារគឺ ស្នងការរង ប៉ូលិសទីក្រុងបាំងកក​ លោក Somprasong Yenthuam ទីពីរគឺលោកPrasai Jittasonthi មេបញ្ជាការក្រុមទីមួយ នៃស្នងការដ្ឋានក្រុងបាងកក់ និងទី​៣គឺលោកManop Sukonthanapat មេបញ្ជាការសន្តិសុខ និងគ្រប់គ្រង ការប្រមូលផ្តុំគ្នា ។
នៅក្នុងសេចក្តីប្រកាស នៃស្នងការប៉ូលិសជាតិថៃ មិនបានបញ្ជាក់ពីមូលហេតុផ្អាកការងារ នោះឡើយ ។ ប្រភពព័ត៌មានបានឲ្យដឹងថា​ មន្ត្រីទទួលខុសត្រូវទាំង៣រូប មិនបានបំពេញភារកិច្ចបានល្អ ត្រូវទទួលទណ្ឌកម្ម គឺផ្អាកការងារ មួយរយៈ។ មន្ត្រីទាំងនោះមិនអាច​បំបែកក្រុមបាតុករនៅតាមផ្លូវ Phitsanulok ពេលក្បួនរថយន្តព្រះមហាក្សត្រធ​ឆ្លងកាត់ទីនោះ កាលពីថ្ងៃទី​១៤ខែតុលា​។
ក្បួនរថយន្តដឹកព្រះមហាក្សត្រនិងព្រះមហេសី​Suthida ព្រមទាំងរាជបុត្រ Dipangkorn Rasmijoti ទៅកាន់​ទីតាំងធ្វើពិធីសាសនានៅតំបន់​ Wat Arun បានជួបជាមួយក្រុមបាតុក នៅតាមដងផ្លូវ Phitsanulok។ នៅពេលនោះ កម្លាំងប៉ូលិសបានឈរធ្វើជារនាំង​ដើម្បីឲ្យក្បួនរថយន្តព្រះមហាក្សត្រឆ្លងកាត់ ។
ហេតុការទាំងនោះបានធ្វើឲ្យ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចារ្យ សម្រេច​ចេញបញ្ជាដាក់ទីក្រុងបាងកក់ក្នុងគ្រាអសន្ន ទប់ស្កាត់ ការជួបជុំគ្នាលើសពី​៥នាក់ ។ ប៉ុន្តែក្រុមបាតុករនៅតែ បន្តធ្វើបាតុកម្ម មិនខ្វល់ពីច្បាប់ហាមប្រាមនោះឡើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print