ផ្ទុះប្រតិកម្មរឿងលេចរូបប្រាសាទអង្គរវត្តខ្មែរត្រូវបានប៉ុស្ដិ៍លេខ៣ថៃយកទៅដាក់នៅលើផ្ទាំងផ្សព្វផ្សាយភាពយន្តមួយ

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តបែបស្នេហាដែលលាយបញ្ចូលដោយរឿងរ៉ាវស្នេហាពីបុរាណ និងសម័យលាយគ្នារបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ គឺរឿង សន្យាស្នេហ៍ បាននឹងកំពុងធ្វើការចាក់បញ្ចាំងហើយកាលពីពេលថ្មីៗ។ ខណៈនៅកម្ពុជាលេចចេញប្រតិកម្មក្រោយពីរូបភាពជាច្រើនសន្លឹកដែលមានការកាត់បញ្ចូលរូបភាពប្រាសាទអង្គរវត្តរបស់ខ្មែរ។

លេចចេញប្រតិកម្មខ្លាំងពីសំណាក់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម ក្រោយពីគេបានប្រទះឃើញរូបភាពជាច្រើនសន្លឹកដែលត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃធ្វើការផ្សព្វផ្សាយអំពីភាពយន្តភាគថ្មី។ ប្រតិកម្មព្រោះតែពួកគាត់បានលើកឡើងថា រូបភាពដែលបង្ហាញនោះបានយកប្រាសាទអង្គរវត្តរបស់ខ្មែរ មករចនាលើរូបភាពផ្សព្វផ្សាយភាពយន្តបុរាណរបស់ខ្លួន។ អ្នករិះគន់ជាច្រើនលើកឡើងថាវាអាចទង្វើចេតនាបង្កើតឲ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្តគឺជារបស់ប្រទេសថៃនោះ។

មានសិល្បករកម្ពុជាច្រើនបានសម្តែងការប្រតិកម្មចំពោះបញ្ហានេះ ។ តារាសម្តែង លោក ស្រេន វុធថា បានចេញមុខប្រតិកម្មចំៗថាលោកប្រឆាំងដាច់ខាត​ របស់ផលិតកម្មផលិតកុនរបស់ប្រទេសថៃ​ និងប៉ុស្តិ៍លេខ៣ថៃ​ ដោយយករូបប្រាសាទ​របស់ខ្មែរដាក់ក្នុង​រឿងរបស់ខ្លួន​ ។ លោកស្នើឲ្យស្ថានីយទូរទស្សន៍នេះធ្វើ ការបកស្រាយអោយច្បាស់​ព្រោះការផ្សព្វផ្សាយបែបនេះ​ ដែលអាចធ្វើឲ្យបរទេសមានការយល់ច្រឡំ​ ព្រោះវាជាប្រសាទដែរតំណាងអោយប្រទេសកម្ពុជា​។ ប្រភពបន្តថាលោកសុខចិត្ដអោយ​ អ្នកគាំទ្ររឿងថៃ​ ស្អប់លោក និងជេរលោក តែលោកមិនអាចអោយជនបរទេសឆ្លៀតឱកាសផ្សព្វផ្សាយរបស់ដែរមិនមែនជារបស់ខ្លួនជាដាច់ខាត។ លោកបន្តថា ប្រទេសនីមួយៗមានវប្បធម៌​ សិល្បៈរៀងខ្លួន​ សូមកុំបំពានអ្វីដែរមិនមែនជារបស់ខ្លួន

ទោះជាយ៉ាងណានេះមិនមែនលើកទី១ទេដែលលេចចេញការប្រតិកម្មលើក្រុមហ៊ុនផលិតភាពយន្តថៃបានប្រើប្រាស់រូបប្រាសាទអង្គរវត្តរបស់កម្ពុជា។ កាលពីអំឡុងឆ្នាំ២០១៧ ក៏ធ្លាប់លេចប្រតិកម្មស្រដៀងគ្នានេះបន្ទាប់ពីក្រុមហ៊ុនផលិតខ្សែភាពយន្តរបស់ប្រទេសថៃ បានយករូបប្រាសាទអង្គរវត្តរបស់យើង ទៅដាក់ធ្វើជាផ្ទាំងនៅខាងក្រោយរូបភាព នៃការផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួនមានចំណងជើងថា «បួងសួងនាគរាជ» គេសំណូមពរឲ្យក្រសួងពាក់ព័ន្ធជួយស្វែងរកការបញ្ជាក់អំពីក្រុមហ៊ុនទាំងនោះផងដែរ ហើយគេរង់ចាំមើលថាតើស្ថានីយទូរទស្សន៍ថៃខាងលើចេញមុខបញ្ជាក់យ៉ាងដូចម្តេច?៕

            

...

ដោយ៖វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print