ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃទី១៦ និងឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ព្រោះតែភ្លៀងទាំងយប់ទាំងថ្ងៃ មិនឈប់ឈរប៉ុន្មានថ្ងៃជាប់ៗគ្នា ទើបធ្វើឱ្យជំនន់ទឹកភ្លៀងបន្តលិចលង់ ដោយធ្វើឱ្យទឹកលំហូរចេញពីចំណុចអូរឃ្លៀង ជន់ចូលលិចប៉ះពាល់ផលដំណាំ ដូចជា ស្រូវ ពោត សណ្តែក បន្លែផ្សេងៗ ដែលជិតប្រមូលផល និងកំពង់ប្រមូលផលបណ្តើរៗ រួមនិងសត្វពាហនៈ ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នង ហើយទឹកនិងកំពង់គម្រាមកំហែង ទៅលើផ្លូវនិងស្ពានមួយចំនួន ស្ថិតក្នុងឃុំព្រែកមាស ក្នុងនោះមានចំនួនបួនភូមិ ក្នុងទីរួមស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ពលរដ្ឋបានលើកឡើងថា បច្ចុប្បន្នខណៈភ្លៀងកំពង់ធ្លាក់មិនឈប់ប៉ុន្មានថ្ងៃមកនេះ ទើបធ្វើឱ្យទឹកជន់ជោរហូរហៀចេញពីចំណុច អូរឃ្លៀង ចូលលិចតាមក្រោមផ្ទះ និងផ្លះខ្លះធ្វើទាមផ្ទាល់ដី ទឹកហូរចូលមិនអាចស្នាក់នៅបានឡើយ និងលិចផលដំណាំអស់ជាច្រើន ដូចជាស្រូវរងផលប៉ះពាល់ច្រើនជាងគេ រីឯសត្វជ្រូក គោ ក្របី មាន់ ទា បានជម្លៀសទៅរកទីទួលសុវត្ថិភាពមុនពេលទឹកហូរមកដល់។ ពួកគាត់ក៏បានសំណូមពរដល់អាជ្ញាធរស្រុក និងខេត្ត មេត្តាជួយដល់ពួកគាត់ផង ព្រោះទម្រាំនឹងទឹកស្រកទៅវិញ ស្រូវនិងផលដំណាំផ្សេងៗទៀត និងរងការងាប់រលួលអស់ជាក់ជាមិនខានឡើយ។
ជាវិញរឿងនេះលោក ណយ ខុង មេឃុំព្រែកមាស បានឲ្យដឹងដែរថា ការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ គឺប៉ះពាល់ចំនួន៤ភូមិ ១,គឺភូមិខិះស្វាយ ទី២,ភូមិខិះក្រោម ទី៣,ភូមិពងគ្រៀល និងទី៤,ភូមិកាំភោគ ស្ថិតក្នុងឃុំព្រែកមាស។ ក្រោយពីរដឹកព័ត៌មានមកថា មានការជនលិចដោយសារជំនន់ទឹកភ្លៀងនោះ។ ភ្លាមៗលោកក៏បានដឹកនាំក្រុមការងារឃុំ ចុះមកដល់កន្លែងទឹកជំនន់នេះតែម្តងដើម្បីពិនិត្យស្ថានការណ៍ជាក់ស្តែង។ ហើយទឹកជំនន់នេះជាទឹកភ្លៀងទេ មិនមែនទឹកទន្លេ ដែរកាលណាមេឃឈប់ភ្លៀងទឹកនឹងស្រកទៅវិញហើយ។ ជាក់ស្តែងទឹកនេះទើបតែនិងឡើងដែរទេ គឺរយ:ពេលពីថ្ងៃ ព្រោះតែភ្លៀងជាប់គ្នា ទើបធ្វើឱ្យយទឹកឡើងហូរចូលលិចផលដំណាំបងប្អូនប្រជាពលរដ្ឋ ដូចជាស្រូវរបស់ពួកគាត់អស់ជាច្រើន សរុបប្រហែលជាង២រយហិចតា តែមិនបង្កឱ្យប៉ះពាល់ដល់មនុស្ស និងសត្វពាហនៈឡើយ។
លោកបន្តថា ទឹកគឺចាប់ផ្តើមឡើងចូលលិចផលដំណាំនេះ ចាប់ពីរម៉ោងជិត១២យប់ ថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៧នេះ ទឹកក៏នៅតែបន្តឡើងសន្សឹមៗ និងហូតកាត់ផ្លូវ និងហូរក្រោមស្ពានខ្លាំងគួរសមដែរ។ បញ្ហានេះលោកនឹងរាយការណ៍ជូនលោកអភិបាលស្រុក ដើម្បីមានវិធានការបន្តទៀត ដើម្បីត្រៀមលក្ខណ:គ្រប់គ្រាន់ គ្រែងមានការជោរជន់ទឹកលិចខ្លាំងជាងនេះបន្តទៀត ព្រោះមេឃនៅតែភ្លៀងទឹកនិងបន្តជន់លិច អាចប៉ះពាល់សត្វពាហនៈ និងមនុស្សយើងផងដែរ។ រីឯការប៉ះពាល់ខូចខាតផលដំណាំបងប្អូន ទឹកស្រកទើបដឹងចំនួនសរុបនៃការខូចខាតផលដំណាំទាំងនេះ។
ដោយ៖ មាស សុផាត