បុរស​ចិត្តខ្លាំង​ចាក់​សាំង​ដុត​ខ្លួន​ឆេះ​ទាំង​ម៉ែក្មេក​ដែល​ចូល​ទៅ​ជួយ

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​៖​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដោយសារ​តែ​ជម្លោះ​ពាក្យ​សម្តី​ បង្ក​ជា​ទារុណកម្ម​ខ្លោចផ្សា​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់​ គឺ​ជន​បង្ក​ដែល​ជា​ប្តី​ និង​ស្ត្រី​ជា​ម្តាយក្មេក​ នៅ​ពេល​ដែល​ជម្លោះ​កើតឡើង​រួច​យក​សាំង​ទៅ​ដុត​ប៉ង​សម្លាប់​ខ្លួន​ ហើយ​គ្រានោះ​ម្តាយក្មេក​បាន​ស្ទុះ​ចូល​ទៅ​ជួយ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​ ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ យូ​ ផាត​ ស្ថិត​នៅ​ភូមិ​ជី​រោ​ទិ៍​ក្រោម​ទី​១​ ឃុំ​ជី​រោ​ទិ៍​ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​ ។​

​ប្រភព​ព័ត៌មាន​ពី​ឈ្មោះ​ យូ​ ផាត​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​ កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ឈ្មោះ​ នេ​ត​ សុ​ផា​ន់​ណា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ដែល​ជា​កូន​របស់​គាត់​បាន​ឈ្លោះប្រកែក​ជាមួយ​ភរិយា​ឈ្មោះ​ ផ​ន​ ស្រី​លី​ន​ អាយុ​២៣​ឆ្នាំ​ ។​ ក្រោយ​ពេល​ឈ្លោះប្រកែក​គ្នា​បាន​បន្តិច​ ឈ្មោះ​ នេ​ត​ សុ​ផា​ន់​ណា​ បាន​ទិញ​សាំង​ចំណុះ​២​លី​ត្រមក​ចាក់​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​ និង​ចាក់​ដុត​ខ្លួនឯង​នៅ​មុខ​ផ្ទះ​ ។​ ខណៈនោះ​ឈ្មោះ​ ស្រូវ​ គឹ​ម​ឆ​យ​ អាយុ​៥១​ឆ្នាំ​ ត្រូវជា​ម្តាយក្មេក​ ដែល​ជា​ភរិយា​ខ្លួន​(​យូ​ ផាត​)​ បាន​ស្ទុះ​ទៅ​ជួយ​ឃាត់​ ក៏​ត្រូវ​ភ្លើង​ឆេះ​រលាក​ទាំង​ពីរ​នាក់​ ។​

​លោក​ យូ​ ផាត​ បាន​បន្ត​ថា​ នៅ​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឈ្មោះ​នេ​ត​ សុ​ផា​ន់​ណា​ បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ម្តង​រួច​មក​ហើយ​ ក៏​ព្រោះតែ​ ផា​ន់​ណា​ ជា​មនុស្ស​ញៀន​ថ្នាំ​ ដើរ​ផឹកស៊ី​ប៉ោឡែ​មិន​គិត​ជួយ​ធ្វើការ​ផ្ទះ​សម្តែង​ ហើយ​ចុះ​ចេញពីផ្ទះ​បាត់​យូរថ្ងៃ​មិនដឹង​ទៅ​ណា​ ។​

​លុះដល់​ថ្ងៃ​កើតហេតុ​ ឈ្មោះ​ ផា​ន់​ណា​ បាន​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ ហើយ​ក៏​ទិញ​សាំង​មក​ដុត​របស់របរ​ប្រើប្រាស់​ និង​សម្លៀក​បំពាក់​ចោល​ ហើយ​ថែម​ទាំង​ដុត​ខ្លួនឯង​ទៀត​ ។​

​លោក​អនុសេនីយ៍ត្រី​ ឡុ​ង​ សា​រិ​ន​ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ និង​ក្រុម​គ្រួ​សារបាន​នាំ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ ម្តាយក្មេក​ និង​កូនប្រសារ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ ៕​

se (5)

se (2)

se (1)

se

se (3)

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print