បុរសម្នាក់សង្ស័យស្រវឹងស្រារអិលជើងលង់ទឹកប្រឡាយនៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញក្នុងទឹកប្រឡាយស្ថិតនៅចំណុចជិតប៉ុស្តិ៍ច្រកទ្វាព្រំដែន
ព្រៃវល្លិ៍បង្កការភ្ញាក់ផ្អើលរាយការណ៍មកសមត្ថកិច្ចដើម្បីពិនិត្យសព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ស្ថិតនៅចំណុចភូមិអូរឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍បានឲ្យដឹងថាបុរសខាងលើមានឈ្មោះ អ៊ុក ដា អាយុ៤០ឆ្នាំមយខរបរកសិកររស់ក្នុងភូមិឃុំកើតហេតុខាងលើ។

បើតាមអ្នកភូមិបានឲ្យដឹងថាបុរសខាងលើគឺផឹកស្រាជាប្រចាំមិនលោះថ្ងៃឡើយខណៈក្រុមគ្រួសារបានធ្វើការហាមឃាត់កុំឲ្យផឹកស្រាដែរប៉ុន្តែនៅមិនស្ដាប់សោះឡើយ។

ប្រភពបន្តថាមុនកើតហេតុគេឃើញបុរសនេះបានដើរតាមផ្លូវតែម្នាក់ឯងក្នុងសភាពស្រវឹងជោគក្រោយមកនៅរសៀលវេលាម៉ោង៤និង៣០នាទីរសៀលអ្នកភូមិប្រទះឃើញស្លាប់ក្នុងទឹកប្រឡាយស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមុខសមត្ថកិច្ចនគរបាលប៉ុស្តិ៍សហការជាមួយនគរបាលជំនាញស្រុកនិងគ្រូពេទ្យពេទ្យបានចុះមកពិនិត្យសពឃើញថាមិនមានស្លាកស្នាមអ្វីសម្គាល់ជារឿងឃាតកម្មនោះទេគឺពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុ
ណ្យតាមប្រពៃណី៕ ដោយ៖ យឹម សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print