ក្រុម AC Milan និង Aston Villa មានកំណត់ត្រាល្អឥតខ្ចោះក្នុងចំណោមលីគកំពូលទាំង៥របស់អឺរ៉ុប

ចែករំលែក៖

ក្រុម AC Milan និងក្រុម Aston Villa គឺជាក្រុមតែមួយគត់ដែលមានកំណត់ត្រា ១០០ ភាគរយនៅ ក្នុងលីគកំពូលអឺរ៉ុបទាំង៥

បើគិតពីក្រុមល្បីគឺមានក្រុម Juventus និងក្រុម Inter Milan នៅប្រទេសអុីតាលី ខណៈដែលក្រុមនៅ Premier League គឺ Liverpool, Manchester City, Manchester United, Chelsea និង Arsenal នៅអង់គ្លេស ប៉ុន្តែក្រុម AC Milan ដែលមានកីឡាករ ZlatanIbrahimovic មានភាពឥតខ្ចោះនៅឆ្នាំ២០២០-២០២១ ដោយបានឈ្នះការប្រកួតទាំងរបស់ពួកគេក្នុងក្របខ័ណ្ឌ Serie A ដើម្បីឈរនៅលើកំពូលតារាង

កីឡាករ Ibrahimovic បានស៊ុតបាល់បញ្ចូលទីគ្រាប់ ខណៈដែលក្លិបបានផ្តួលគូប្រជែងទីក្រុង Inter Milan ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតបើកឆាកនៅទីក្រុង Milan កាលពីថ្ងៃសៅរ៍ ក្រុម AC Milan រកបាន៩គ្រាប់ ពោលគឺ Ibrahimovic រួមចំណែក៤លើកពី៤ប្រកួតដោយទទួលបានត្រឹមតែ ១ ពិន្ទុគត់ពីលើក្រុម Sassuolo ។

យោងទៅតាមសារព័ត៌មាន Opta បានឱ្យដឹងថា ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៥-១៩៩៦ ក្រុម AC Milan បានឈ្នះរាល់ការប្រកួតទាំងរដូវកាលដំបូងរបស់ពួកគេ ចំណែកក្រុម Aston Villa ក៏ជាម្ចាស់កំណត់ត្រាដ៏ល្អឥតខ្ចោះផងដែរបន្ទាប់ពីការប្រកួត ៤ ប្រកួតក្នុងលីគកំពូលអង់គ្លេសបន្ទាប់ពីជ័យជម្នះ ១-០ កាលពីថ្ងៃអាទិត្យទៅលើក្រុម Leicester City ។

បន្ទាប់ពីបានចៀសផុតពីការកាត់ចោលកាលពីរដូវកាលមុន Aston Villaដែលមានការប្រកួតនៅក្នុងដៃឥឡូវនេះបានឈរនៅចំណាត់ថ្នាក់លេខ២ ដោយបានធ្វើឱ្យក្រុមម្ចាស់ជើងឯក Liverpool អាម៉ាស់មុខក្នុងការយកឈ្នះ ៧-២ មុនពេលប្រកួតអន្តរជាតិ

Ross Barkley គឺជាវីរបុរសពេលប្រកួតជាមួយ Leicester ដោយ Aston Villa បានបង្កើតកំណត់ត្រាការពារល្អបំផុតដោយរករបូតគ្រាប់បាល់តែ២គ្រាប់ប៉ុណ្ណោះ ខណៈដែលរកបានដល់ទៅ១២គ្រាប់។ Aston Villa បានឈ្នះការប្រកួតបើកឆាក៤ប្រកួតដំបូងរបស់ពួកគេជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៣០-១៩៣១មក ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print