បាតុកម្មដោយសន្តិភាពនៅក្នុងប្រទេសឈីលីបានប្រែក្លាយទៅជាអំពើហិង្សា ក្រោយពេលមានករណីឆក់ប្លន់ទំនិញនៅក្នុងផ្សារទំនើបនាពេលយប់។
កាលពីថ្ងៃទី១៨ខែតុលា ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម នៅទីក្រុង Santiago ដើម្បីរំលឹកដល់មហាបាតុកម្ម ទាមទារសិទ្ធិស្មើភាពគ្នា រវាងបុរស និងស្ត្រីក្នុងប្រទេសនេះកាលពីមួយឆ្នាំមុន បណ្តាលឲ្យមនុស្សដល់ទៅ៣០នាក់ស្លាប់និងរាប់ពាន់នាក់រងរបួស។
ពេលដំបូងបាតុកម្មធ្វើឡើងដោយសន្តិភាព ប៉ុន្តែក្រោយមក ក៏បានប្រែក្លាយទៅជាអំពើហិង្សា ក្រោយពីមានក្រុមជនខិលខូចបានចូលលួចសម្ភារ ទំនិញនៅក្នុងផ្សារទំនើប។ អំពោះហិង្សាភាគច្រើនកើតឡើងនៅពេលយប់ ។ ក្រុមជ្រុលនិយមបានដុតបំផ្លាញព្រះវិហារមួយកន្លែងក្នុងទីក្រុង។
ជាមួយគ្នានោះស្ថានីយរថភ្លើងចំនួន១៥កន្លែងត្រូវបានបិទទ្វារនៅពេលយប់ដោយខ្លាចអសន្តិសុខ ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឈីលី លោកVictor Perez បានឲ្យដឹងថា លោកស្វាគមន៍បាតុករដោយសន្តិភាព ចំណែកបាតុករហិង្សា លោកមិនលើកលែងនោះឡើយ អ្នកដែលបំពានច្បាប់នឹងទទួលទោស។ លោកVictor Perez បានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតប្រជាមតិនាថ្ងៃទី២៥ខែតុលា ស្តីពីការកែទម្រង់រដ្ឋធម្មនុញ្ញ៕