អង្គការCCF ទទួលអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជាថ្មីម្ដងទៀត

ចែករំលែក៖

ភ្នំពេញ៖ ក្មេងៗនិងមនុស្សចាស់ នៃអង្គការមូលនិធិកុមារកម្ពុជា(CCF) បានទទួលថវិកាចំនួន៣.០០០ដុល្លារ គ្រឿង ឧបភោគ បរិភោគ និងសម្ភារបរិក្ខាពេទ្យ ជាថ្មីម្ដងទៀត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ។

លោកស្រី ពេជ ចន្ទមុន្នី បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងបានប្រគល់អំណោយជូនលោក Scott Neeson ស្ថាបនិកនិងជានាយកអង្គការមូលនិធិកុមារកម្ពុជា(CCF)ដើម្បីចែកជូនដល់ក្មួយៗ និងមនុស្សចាស់នៅក្នុងអង្គការនេះប្រកបដោយទឹកចិត្តសប្បុរសធម៌។

លោកស្រី ពេជ ចន្ទមុន្នី ក៏បានផ្តាំផ្ញើឱ្យក្មួយៗ លោកយាយលោកតា អ៊ំ ពូ មីងថែទាំសុខភាពក្នុងរដូវកាលនេះតាមរយៈការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារកុំឱ្យសហគមន៍យើងឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា នេះគឺជាលើកទី១៦ហើយដែល លោកស្រី ពេជ ចន្ទមុន្នី បានមកដល់អង្គការនេះ ជាទីកន្លែងមានអនុស្សាវរីយ៍ ជាច្រើនរវាងលោក ហ៊ុន ម៉ាណែត និងលោកស្រី ក្នុងការធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ រួមមាន៖ ការពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ដល់ក្មួយៗកុមារដោយឥតគិតថ្លៃ ការប្រគល់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ការប្រគល់គ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា និងអំណោយផ្សេងៗជាច្រើនទៀតដល់ក្មួយៗ និងលោកយាយ លោកតា អ៊ំ ពូ មីងនៅក្នុងអង្គការនេះ៕

   

...

ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print