ខេត្តសៀមរាប៖ ក្មេងស្រីម្នាក់បានលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើល នៅព្រឹកនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចអូរក្រោមស្អានថ្ម ក្នុងភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាបហើយ ទើបរកសាកសពឃើញនៅល្ងាចថ្ងៃទី១៩ខែតុលានេះ ។
សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បាននិយាយថា ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ មានគ្រួសារមួយមានគ្នាចំនួន៧នាក់ បានជិះរ៉ឺម៉កម៉ូតូពីភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមក្រុងសៀមរាប នាំគ្នាមកលេងទឹកខាងក្រោមស្ពានកន្លែងកើតហេតុទាំងអស់គ្នាអត់តែម្តាយនិងកូនតូចម្នាក់តែប៉ុណ្ណោះ។ចំណែកឪពុកនិងកូនស្រីប្រុសចំនួន៥នាក់បានហែលទឹកលេងជុំគ្នាហើយនៅពេលកំពុងលេងទឹកកូនស្រីជាជនរងគ្រោះបានហែលលេងឆ្ងាយពីឪពុកក៏ធ្លាក់ចូលទឹកជ្រៅជម្រៅប្រហែល៥ម៉ែត្រក្នុងអូកាយថ្មី បណ្តាលឱ្យលង់ ។ពេលនោះទាំងឪពុកនិងបងប្អូន បានខំមុជរាវរកយ៉ាងណាក៏ពុំឃើញឡើយ រួមទាំងកម្លាំងសម្ថកិច្ចនឹងប្រជាកាពារបានរកទាំងយប់ទាំងថ្ងៃ។
ប្រភពដដែលបានឲ្យដឹងទៀតថា
ជនរងគ្រោះមានឈ្មោះ នាថ សុនី ភេទស្រី អាយុ១៣ឆ្នាំ មានទីលំនៅសព្វថ្ងៃនៅភូមិបឹងដូនប៉ាសង្កាត់ស្លក្រាមក្រុងសៀមរាប។ក្រោយពេលរកឃើញសពជនរងគ្រោះរួចមកសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពិនិត្យនិងធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាបានលង់ទឹកស្លាប់មែនក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷ប្រាថ្នា