បារាំងឃុំខ្លួនមនុស្ស​១៥នាក់ពាក់ព័ន្ធ ការសម្លាប់សាស្ត្រាចារ្យនៅជាយក្រុងប៉ារីស

ចែករំលែក៖

ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនៅថ្ងៃទី​១៦ខែតុលា កម្លាំងប៉ូលិសបារាំង​បានសម្រេចឃុំខ្លួនមនុស្ស​១៥នាក់​ ក្នុងនោះ​មានសិស្សសាលាបឋមសិក្សា៤នាក់​ដើម្បីបំពេញតាម​ការស្រាវជ្រាវ​។
ការស្រាវជ្រាវពាក់ព័ន្ធ​​នឹងភេរវករ សមា្លប់​សាស្ត្រាចារ្យ​កាលពីថ្ងៃទី​១៦ខែតុលា​មានការរីកចម្រើនយ៉ាងខ្លាំង​។ គិតមកដល់ថ្ងៃទី​១៩ខែតុលា ប៉ូលិសបានចាប់ខ្លួនមនុស្ស​១៥នាក់ ក្នុងនោះមានសាច់ញាតិក្រុមភេរវករ​​ផងដែរ។
កម្លាំងប៉ូលិសបារាំង​បានបញ្ជាក់ថា​ លោក Abdoullakh Anzorov ជាភេរវករបានផ្តល់ប្រាក់ដល់សិស្សអាយុ​១៤ឆ្នាំម្នាក់​ដើម្បី​កំណត់សម្គាល់អត្តសញ្ញាណគ្រូ Samuel Paty ពេលចេញពីសាលាទៅផ្ទះ​។ ក្រោយមក សិស្ស​អាយុ​១៤ឆ្នាំ​នេះបានប្រាប់ទៅសិស្ស៣នាក់ទៀតដែល​ចូលរួមក្នុងសកម្មភាព​ខាងលើ​។
ក្រោយហេតុការណ៍ គ្រូបង្រៀនប្រវត្តិសាស្ត្រ និងភូមិសាស្ត្រត្រូវបានសម្លាប់ រដ្ឋាភិបាលបារាំង​បានសន្យាថា នឹងមានវិធានការការពារ​ដល់​គ្រូបង្រៀនផ្សេងទៀតក្នុងមុខវិជ្ជាពាក់ព័ន្ធ។​

នៅក្នុងហេតុការណ៍នេះបណ្តាញសង្គម​ក៏បានដើរតួនាទី​មួយក្នុងគម្រោងវាយប្រហារសម្លាប់គ្រូបង្រៀនផងដែរ។
ក្នុងដំណាក់កាលស្រាវជ្រាវ​ ប៉ូលិសបារាំង​នឹងស្រាវជ្រាវឲ្យបានច្បាស់​ ក្នុងទំនាក់ទំនងរវាង​ភេរវករជាមួយ​អាណាព្យាបាល​។ អាណាព្យាបាល របស់ភេរវករ​ ធ្លាប់បានបង្ហោះរូបភាពថ្កោលទោសគ្រូបង្រៀនពាក់ព័ន្ធនឹងរូបត្លុក ព្រមទាំងអំពាវនាវឲ្យសហគមន៍អ៊ិស្លាម​មានសកម្មភាពប្រឆាំង​គ្រូបង្រៀនខាងលើ។ ភេរវករ Abdoullakh Anzorov ត្រូវបានបញ្ជាក់ថា​មានជាប់ពាក់ព័ន្ធជាមួយគ្រួសារមុនពេលវាយប្រហារសម្លាប់គ្រូបង្រៀន៕ដោយ៖ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print