ក្រុមហ៊ុនហ្វុីលីពីននិងចិនពិភាក្សាគ្នាស្តីពី​ការរុករកប្រេងរួមនៅសមុទ្រចិនខាងត្បូង

ចែករំលែក៖

ក្រុមហ៊ុនថាមពល PXP Philippines បានឲ្យដឹងថា​​ ខ្លួននឹងពិភាក្សាជាមួយក្រុមហ៊ុនប្រេង (CNOOC) របស់ចិន ស្តីពីការរុករកខួងយកប្រេងនៅតំបន់សមុទ្រចិនខាងត្បូង​។ សកម្មភាពខាងលើកើតឡើង ក្រោយពេលប្រធានាធិបតីហ្វីុលីពីន​លោក Rodrigo Duterte បានលុបច្បាប់​ហាមប្រាមស្រាវជ្រាវ រុករកថាមពលនៅតំបន់សមុទ្រចិនខាងត្បូង​។
តាមការលើកឡើង​របស់ក្រុមហ៊ុន PXP Philippines កិច្ច​ពិភាក្សាបានចាប់ផ្តើមឡើងហើយ ប៉ុន្តែមិនបានបញ្ជាក់ពីលទ្ធផលនៃកិច្ចពិភាក្សានោះឡើយ។ ក្រុមហ៊ុនហ្វុីលីពីន​និងចិន​បានពិភាក្សាលើកំណត់ហេតុស្តីពីការអភវិឌ្ឍរួម​។
ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte បានប្រកាសលុបច្បាប់ហាមប្រាមរុករកថាមពល​នៅសមុទ្រចិនខាងត្បូង​ ដែលបានហាមប្រាមកាលពីឆ្នាំ​២០១៤ ក្នុងពេលដែលហ្វុីលីពីន​ប្តឹងចិនឡើងទៅកាន់តុលាការអាជ្ញាកណ្តាល អន្តរជាតិ(PCA) ស្តីពីវិវាទសមុទ្រចិនខាងត្បូង​។
អតីតប្រធានាធិបតីហ្វុីលីពីន លោក Benigno Aquino បានអនុម័តច្បាប់ហាមប្រាមរុករកប្រេងនៅឆ្នាំ​២០១៤​ក្នុងពេលរង់ចាំសេចក្តីសម្រេចរបស់តុកាលារអាជ្ញាកណ្តាលអន្តរជាតិ​នៅទីក្រុងឡាអេ។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងថាមពលហ្វុីលីពីនលោក​ Alfonso Cusi បានឲ្យដឹងថា​ ការសម្រេចលុបច្បាប់ហាមប្រាម​ គឺជារឿងល្អ​ដើម្បីជាការបើកផ្លូវ ពិភាក្សាជាមួយក្រុមហ៊ុនចិន រុករកប្រេងដើម្បីសេដ្ឋកិច្ចជាតិ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print