ប្រអប់សំបុត្រត្រូវគេលួចដុត​ សន្លឹកឆ្នោតបោះតាមប្រៃសណីយ៍ជាច្រើនត្រូវឆេះខ្ទេច

ចែករំលែក៖

ភ្លើងឆេះប្រអប់សំបុត្រ​ប្រៃសណីយ៍​​សម្រាប់ការបោះឆ្នោត គឺជាការវាយប្រហារដោយមានចេតនា​ដើម្បីបំផ្លាញ។ ហេតុការណ៍ខាងលើបានកើតឡើងនៅ​ថ្ងៃទី​១៨ ខែតុលា(ពេលវេលាអាមេរិក)​ស្ថិតនៅទីក្រុងBaldwin Park​ទីក្រុងLos Angeles អាមេរិក។
តាមសារព័ត៌មាន​Guardian បានផ្សាយថា មន្ត្រីក្នុងតំបន់​​បានឲ្យដឹងថា មានសន្លឹកឆ្នោត​ជាច្រើនត្រូវឆេះខ្ទេច​។ តាមលទ្ធផលស្រាវជ្រាវនេះជាការវាយប្រហារដោយមានចេតនា​ ក្នុងគោលដៅ​បំផ្លាញការបោះឆ្នោត​តាមប្រៃសណីយ៍។
នៅក្នុងឃ្លីបវីដេអូបង្ហាញឲ្យឃើញថា ​ក្រុមពន្លត់អគ្គិភ័យបានខិតខំ​ពន្លត់ ប៉ុន្តែក៏មានសន្លឹកឆ្នោតជាច្រើន​ត្រូវភ្លើងឆេះខ្ទេច ឬក៏ត្រូវ​ទទឹកអស់ដោយការបាញ់ទឹកពន្លត់។ ក្រុមពន្លត់អគ្គិភ័យបានចំណាយពេលដល់ទៅ​២ម៉ោង​ទើបគ្រប់គ្រងបាន។
លោកស្រី Hilda Solis អ្នកសង្កេតការណ៍នៅក្នុងទីក្រុងLos Angeles​បានឲ្យដឹងថា​« ការដុតប្រអប់សំបុត្រគឺជាចេតនាដើម្បីបំផ្លាញការបោះឆ្នោតតាមប្រៃសណីយ៍ ក៏ដូចជា​បញ្ហាសន្តិសុខ »។​លោកស្រី Hilda Solis បន្តទៀតថា ក្រុមជំនាញ​​មានទាំង​(FBI)បានចូលរួមនៅក្នុង​ការស្រាវជ្រាវ​។
ការិយាល័យតាមដានការបោះឆ្នោតនៅទីក្រុង Los Angeles មិនទាន់ផ្តល់ព័ត៌មានស្តីពីការខូចខាតសន្លឹកឆ្នោតនោះឡើយ ។ លោក George Silva មន្ត្រីក្នុងតំបន់បានមើលឃើញករណីឆេះប្រអប់សំបុត្របានឲ្យដឹងថា «ខ្ញុំឃើញមាន​ផ្សែងចេញពីប្រអប់សំបុត្រ ហើយក្រុមពន្លត់អគ្គិភ័យក៏បានចូលមកដល់​ធ្វើការយ៉ាងសកម្មទើបគ្រប់គ្រងបាន។
មកទល់ពេលនេះពលរដ្ឋ អាមេរិក​ជាង​៣០លាននាក់ហើយបានបោះឆ្នោតមុនពេលកំណត់ ហើយមួយចំនួនធំបោះឆ្នោតតាមប្រៃសណីយ៍៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print