សមត្ថកិច្ចចាក់លែងត្រី៤០គីឡូក្រាម និងកម្ទេចឧបករណ៍ចាប់ត្រីខុសច្បាប់ជាច្រើន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្រ្តីសង្កាត់រដ្ឋបាលជលផលកណ្ដៀង ចូលរួមសហការនគរបាលស្រុកកណ្ដៀង យោធាខេត្ត បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ដោយបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីជាវត្ថុតាង និងចាប់ត្រីចម្រុះចូលបឹងធម្មជាតិជាច្រើន។

ករណីកម្លាំងសមត្ថកិច្ចសហការចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផលខាងលើ ធ្វើឡើងនៅថ្ងៃចន្ទ ៣កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចជ្រោយកោះកែវ ស្ថិតនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

លោក ហុក ម៉េងអាន នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងបានឲ្យដឹងថា ជាលទ្ធផលក្នុងការបង្រ្កាបនេះ កម្លាំងសហការអនុវត្តបានរួមមានបំផ្លាញ របាំងសាច់អួនចំនួន៣ខ្សែ ស្មើនឹងប្រវែងចំនួន៧៥០ម៉ែត្រ បង្គោលចម្រឹងចំនួន២៧០ដើម ក្បាលបរចំនួន៦គ្រឿង និងចាក់លែងត្រីចម្រុះចូលទឹកបឹងទន្លេសាបចំនួន៤០គីឡូក្រាមផងដែរ ។

លោក នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងបន្តទៀតថា ឧបករណ៍ជាវត្ថុតាងទាំងអស់នេះត្រូវសមត្ថកិច្ចចម្រុះបំផ្លាញចោលទាំងស្រុងនៅកន្លែងកើតហេតុ ៕
ដោយ÷បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print