រថយន្តនីស្សាន់បេីកបុកខឿនផ្លូវក្រោមដីស្ពាន៥មករារងការខូចខាតហេីយព្យាយាមបេីករត់ត្រូវសមត្ថកិច្ចឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តនីស្សាន់មួយគ្រឿងសង្ស័យម្ចាស់ស្រវឹងស្រាបានបេីកបរចុះផ្លូវក្រោមដីស្ពានអាកាស៥មករា​ក៏ជ្រុលទៅ
បុកខឿនផ្លូវបណ្តាលឲ្យរថយន្តរងការខូចខាតបែកកង់ម្ខាង​កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២០ខែតុលា​ឆ្នាំ២០២០។ បន្ទាប់មកអ្នកបើករថយន្តនេះបានព្យាយាមបេីកគេចខ្លួនរហូតទៅដល់ចំណុចផ្លូវលេខ១៣៨កែងនិឹងផ្លូវលេខ២២៥​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២​ ក៏ត្រូវសមត្ថកិច្ចឃាត់ជាប់។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកនីស្សាន់ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BB-5666​ បេីកបរដោយបុរសម្នាក់និងរួមដំណេីរជាមួយនារីម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៩៨ក្នុងទិសដៅពីជេីងទៅត្បូង
ខណៈមកដល់ចំណុចស្ពានអាកាស៥មករាក៏បានចុះផ្លូវក្រោមដីដោយល្បឿនលឿនក៏ជ្រុលទៅបុកខឿនផ្លូវបណ្តាលឲ្យរថយន្តបែកកង់ម្ខាង។
ប្រភពព័ត៌មានបានបន្តថា​ បន្ទាប់មករថយន្តក៏បន្តព្យាយាមបើកគេចខ្លួនរហូតទៅដល់ផ្លូវលេខ១៣៨កែងនិឹងផ្លូវលេខ២២៥ទេីបសមត្ថកិច្ចឃាត់ជាប់តែម្តង។

ក្រោយកេីតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ជេីងគោករាជធានីភ្នំពេញធ្វេីការស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print