ធនាគារពិភពលោក​​ផ្តល់ប្រាក់ជំនួយ​១ពាន់លានដុល្លារដល់ឥណ្ឌា

ចែករំលែក៖

ធនាគារពិភពលោក​បានប្រកាសឲ្យដឹងថា ខ្លួនបានផ្តល់កញ្ចប់ជំនួយមានទឹកប្រាក់ដល់ទៅ​១ពាន់លានដុល្លារ​ ដើម្បីជួយដល់ប្រទេសឥណ្ឌា​ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ​-១៩​​។ ទឹកប្រាក់ជំនួយទាំងនោះ សម្រាប់ផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋឥណ្ឌា​។
អ្នកនាំពាក្យធនាគារពិភពលោក​ ​បានលើកឡើងថា «យើងកំពុងតែអនុវត្តកម្មវិធីកូវីដ​-១៩​មានតម្លៃ​១ពាន់លានដុល្លារ​ដល់រដ្ឋាភិបាលឥណ្ឌា ពិសេសនៅក្នុងវិស័យសុខាភិបាល​ ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ។
បច្ចុប្បន្នឥណ្ឌាស្ថិតនៅលំដាប់ទីពីរជាប្រទេសមានករណីឆ្លងច្រើនជាងគេបំផុតលើពិភពលោក។ គិតមកដល់វេលាម៉ោង​៨និង៣០នាទីព្រឹកថ្ងៃទី​២១ខែតុលា​នេះ តាមគេហទំព័រ​ Worldometers ​ឥណ្ឌាមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ ៧.៦៤៩.១៥៨នាក់ និងស្លាប់១១៥.៩៥០នាក់។ ប៉ុន្តែក្នុងចំណោមអ្នកឆ្លងជាង​៧,៦លាននាក់នោះមានអ្នកព្យាបាលជាសះស្បើយដល់ទៅជាង ៦,៧លាននាក់ផងដែរ​។
ចំណែកនៅទូទាំងពិភពលោកវិញ មានករណីឆ្លងកើនឡើងដល់ទៅ ៤១.០២៩.២៧៩នាក់ និងស្លាប់ កើនឡើង ១.១២៩.៤៩២នាក់។ ជាមួយគ្នានោះដែរ​ក៏មានអ្នកព្យាបាលជាសះស្បើយជាង ៣០លាននាក់ផងដែរ។
កន្លងមក មានតែ៤ប្រទេសប៉ុណ្ណោះដែលមានករណីឆ្លងកូវីដ​-១៩ ចាប់ពី​១លាននាក់ឡើងទៅ ប៉ុន្តែនៅពេលនេះ ប្រទេសដែលមានចំនួនអ្នកឆ្លងលើសពី​១លាននាក់កើនឡើងដល់ទៅ​៦ប្រទេសហើយ ក្នុងនោះមានពីរប្រទេសថ្មី គឺ​អេស្ប៉ាញនិងអាហ្សង់ទីន​។ នៅពេលដ៏ខ្លីខាងមុខ​នឹងមានប្រទេសជាច្រើនទៀត​មានចំនួនអ្នកឆ្លងលើសពី​១លាននាក់ ក្នុងនោះមានប្រទេសតំបន់អឺរ៉ុប​៕

   

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print