ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រចាំការនៅគោលដៅត្រៀមសង្គ្រោះ បានបន្តជួយដឹកជញ្ជូនសម្ភារ និងជូនប្រជាពលរដ្ឋ ត្រឡប់ចូលផ្ទះពួកគាត់វិញជាបណ្តើរៗ ហើយ ព្រមទាំងជួយដុសលាងបោសសម្អាតផ្ទះសម្បែងជូនដល់ពួកគាត់ នៅតាមតំបន់ដែលមានទឹកស្រក ជួយច្រកដីទប់ទឹកកុំឲ្យហូរចូលផ្ទះពួកគាត់ ជាបន្តបន្ទាប់ និងសម្អាតបរិស្ថានជុំវិញបរិវេណគោលដៅឈរជើងគ្រប់ពេល។
ការបំពេញតួនាទីសង្គ្រោះនិងបម្រើពលរដ្ឋដោយម៉ឹងម៉ាត់នេះ គឺធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ ដែលជានិច្ចកាលលោកតែងតែអនុវត្តតាម គំរូដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
ដោយ៖ ចន្ទ លីហ្សា