ឪពុកឃើញកូនមានជំងឺប្រកាច់រើឡើងរត់ទៅចាប់ចង ចៃដន្យកូនយកដំបងឫស្សីគ្រវាសត្រូវចំសៀតផ្កាស្លាប់ផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាឪពុកបានស្លាប់បន្ទាប់ពីរត់ទៅចាប់កូនប្រុសដែលសង្ស័យមានជំងឺឆ្កួតជ្រូកប្រកាច់រើឡើង តែកូននោះបានយកដំបងឫស្សីប៉ុនមេជើងគ្រវាសត្រូវចំសៀតផ្កាខាងឆ្វេងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកឃាត់ខ្លួនជនបង្កយកទៅសាកសួរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់ត្រូវជាឪពុកមានឈ្មោះឥន សាវ៉ន អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុលើ។
ចំណែកកូនដែលបង្កហេតុមានឈ្មោះ
ឥន ទ្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ។

បើតាមអ្នកភូមិបានឱ្យដឹងថា បុរសជាកូនគឺមានជំងឺឆ្កួតជ្រូកយូរឆ្នាំមកហើយ ហើយក្រុមគ្រួសារធ្លាប់យកទៅព្យាបាលនៅឯមន្ទីរពេទ្យដែរតែមិនធូរស្រាលសោះទើបចេះបណ្ដោយរហូតដល់ថ្ងៃកើតហេតុតែម្តង ខណៈឪពុកឃើញកូនមានជំងឺប្រកាច់រើឡើងក៏រត់ទៅចាប់បម្រុងចង តែចៃដន្យកូនប្រុសបានយកដំបងឫស្សីប៉ុនមេជើងប្រវែង៤០សង់ទីម៉ែត្រគ្រវាសត្រូវចំសៀតផ្កាខាងឆ្វេងបណ្ដាលឱ្យដួលស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ័នគរបាលរដ្ឋបាលរមាំងថ្កោល ដើម្បីចាត់ការតាមច្បាប់។ចំណែកសពសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយ៖  យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print