ម្ចាស់ជើងឯកពិភពលោករត់ចម្ងាយ៤០០ម៉ែត្ររងការចោទប្រកាន់ពីបទរំលោភបំពានប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ម្ចាស់ជើងឯកពិភពលោកចម្ងាយ៤០០ម៉ែត្រ កីឡាការិនី Salwa Eid Naserបានទទួលការចោទប្រកាន់ពីបទរំលោភបំពានលើការប្រើប្រាស់សារធាតុញៀនរបស់នាងដែលត្រូវបានចោទដោយតុលាការវិន័យអត្តពលកម្មពិភពលោក

កីឡាការិនីអត្តពលិកសញ្ជាតិបារ៉ែ វ័យ២២ឆ្នាំរូបនេះត្រូវបានព្យួរជាបណ្តោះអាសន្នកាលពីខែមិថុនា បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទ មិនធ្វើតេស្តគឺបាត់បង់ការធ្វើតេស្តប្រឆាំងសារធាតុញៀនចំនួន៤លើក។ ទោះយ៉ាងណាក៏ដោយការធ្វើតេស្តចំនួន៣លើកផ្សេងទៀតមិនបានធ្វើក្នុងរយៈពេល១២ខែ  ធ្វើឲ្យនាងរំលោភលើបទបញ្ញត្តិ និងលក្ខខណ្ឌរបស់អត្តពលកម្មពិភពលោក

អង្គភាពសុចរិតភាពអត្តពលកម្ម (AIU) បានចោទប្រកាន់កីឡាការិនីNaser ពីបទមិនបានចូលរួមធ្វើតេស្តដែលរួមមានការបរាជ័យក្នុងការដាក់ឯកសារមួយ និងការខកខានការធ្វើតេស្តចំនួន៣លើកគឺចន្លោះថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២០ ។

ការស៊ើបអង្កេតមួយបានរកឃើញថា ការធ្វើតេស្តដែលខកខានមិនបានកើតឡើងដោយសារតែមន្រ្តីត្រួតពិនិត្យគ្រឿងញៀនម្នាក់ត្រូវបានគេភាន់ច្រលំ ព្រោះតែមន្ត្រីត្រួតពិនិត្យទៅកន្លែងស្នាក់នៅរបស់កីឡាការិនីខាងលើនៅប្លុកផ្ទះល្វែង ហើយរកមិនឃើញនាងដើម្បីឲ្យទៅពិនិត្យសុខភាពតាមកាលកំណត់នោះទេ

AIU បានទុករយៈពេល៣០ថ្ងៃដើម្បីឲ្យភាគីខាងលើប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្ដាលកីឡា នៅក្នុងសេចក្តីសម្រេចរបស់រឿងក្តីនេះបានបង្ហាញថា “នេះគឺជាករណីមួយយ៉ាងធំហើយយើងសង្ឃឹមថាអត្តពលិកនឹងរៀនសូត្រពីបទពិសោធន៍ និងយកចិត្តទុកដាក់ចំពោះការព្រមានរបស់AIU

អត្តពលិកមានកំហុស អាចប្រឈមនឹងការហាមឃាត់រយៈពេលឆ្នាំអាស្រ័យលើកម្រិតនៃកំហុស

គួរបញ្ជាក់ថា កីឡាការិនី Salwa Eid Naser ប្រើពេលវេលារត់៤៨,១៤ វិនាទីដែលជាពេលវេលាលឿនបំផុតទី៣ក្នុងប្រវត្តិសាស្រ្តដើម្បីដណ្តើមយកតំណែងជើងឯកពិភពលោករត់ចម្ងាយ៤០០ម៉ែត្រនៅទីក្រុងដូហា ក្នុងឆ្នាំ២០១៩ នាងកើតនៅប្រទេសនីហ្សេរីយ៉ា ប៉ុន្តែបានប្តូរទីកន្លែងកំណើតទៅប្រទេសបារ៉ែននៅឆ្នាំ២០១៤ និងជាស្ត្រីអាស៊ីដំបូងគេដែលបានក្លាយជាជើងឯកពិភពលោកនៅក្នុងកីឡាអត្តពលកម្ម ដោយ៖ភារៈ

   

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print