កីឡាករ Eden Hazard មិនត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកទីលានមុនពេលសម្រាកប្រកួតលក្ខណៈអន្តរជាតិក្នុងខែវិច្ឆិកាទេ ខណៈដែលខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រូបនេះមិនទាន់ ជាសះស្បើយពីរបួសនៅជើងខាងស្តាំរបស់គាត់នៅឡើយ។
ការរបួសពីដំបូងឡើយហាក់មិនអ្វីធំដុំទេប៉ុន្តែបានវិវត្តទៅជារបួសដែលមិនបានអនុញ្ញាតឱ្យកីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះបង្ហាញខ្លួនក្នុងរដូវកាល ២០២០-២០២១បាន។
ដូចដែលសារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយកាលពីសប្តាហ៍មុន Hazard នឹងមិនស្ថិតក្នុងការបោះចោលរបស់ អ្នកចាត់ការទូទៅលោកZinedine Zidane សម្រាប់ការប្រកួត Clasico នៅថ្ងៃសៅរ៍ទល់នឹង Barcelona នៅឯកីឡដ្ឋាន Camp Nou នោះទេ ប៉ុន្តែយ៉ាងហោចណាស់អតីតខ្សែប្រយុទ្ធក្រុម Chelsea រូបនេះនឹងត្រូវបានសម្រាករយៈពេល៣សប្តាហ៍ទៀត ។
ការឈប់សម្រាកដើម្បីបំពេញកាតព្វកិច្ចប្រកួតលក្ខណៈអន្តរជាតិលើកក្រោយនឹងត្រូវធ្វើឡើងនៅចន្លោះថ្ងៃទី១០ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ពោលគឺមួយឆ្នាំបន្ទាប់ពី Hazard បានរងរបួសកជើងបន្ទាប់ពីការប្រកួតក្នុងពានរង្វាន់ Champions League របស់ Real Madrid ទល់នឹង Paris Saint-Germain នៅឯ Estadio Santiago Bernabeu ។ បន្ទាប់ពីរងរបួសនោះ កីឡាកររូបនេះបានធ្វើការព្យាបាលដោយចលនាមុនពេលធ្វើការវះកាត់បន្ទាប់ពីគាត់មានបញ្ហាកាន់តែខ្លាំងនៅរដូវក្រោយ។
នៅឆ្នាំនេះ Hazard បានត្រឡប់មកហ្វឹកហាត់ជាមួយ Real Madrid វិញហើយកាលពីថ្ងៃទី២៩ ខែកញ្ញាគាត់បានរងរបួសសាច់ដុំដែលដំបូងហាក់ដូចជាតូច ប៉ុន្តែវាបានធ្វើឱ្យគាត់ខកខានមិនបានបង្ហាញខ្លួនក្នុងជំនួបជាមួយ Barcelona និងយ៉ាងហោចណាស់៣សប្តាហ៍ទៀតដោយក្លិបបានផ្តោតការយកចិត្តទុកដាក់លើការជួយដល់ Hazard ក្នុងការស្តារផ្លូវចិត្ត និងរាងកាយឡើងវិញ។
ជាមួយគ្នានេះ កីឡាកររួមជាតិរបស់ Hazard គឺអ្នកចាំទីThibautCourtois ថ្មីៗនេះបានប្រាប់សារព័ត៌មាន Cadena Ser ថា “ការពិតគឺថាមិត្តរួមក្រុម, គ្រូបង្វឹក និងនាយកក្លិបចង់ឲ្យ Hazard សប្បាយចិត្តម្តងទៀតនិងទទួលបានការជឿជាក់ថាគាត់បានបង្ហាញពីការលេងរយៈពេល៦ឆ្នាំរបស់គាត់នៅ Chelsea” ៕
ដោយ៖ភារៈ