ផ្លូវក្រួសក្រហមចូលទៅស្រុកសៀមប៉ាងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ត្រូវបានអាជ្ញាធរស្រុកនិងប្រជាពលរដ្ឋសហការគ្នាជួសជុលសម្រួលការលំបាក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ផ្លូវក្រួសក្រហមចាប់ពីចំណុចដុងក្រឡចូលទៅស្រុកសៀមប៉ាងប្រវែង៥០គីឡូម៉ែត្ររងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងបង្កឱ្យខូចប្រវែងជិត៤គីឡូម៉ែត្រ ក្រោយទឹកស្រកទៅវិញត្រូវបានអាជ្ញាធរនិងប្រជាពលរដ្ឋ សហការគ្នាធ្វើការជួសជុលដើម្បីសម្រួលការធ្វើចរាចរណ៍បណ្តោះអាសន្ន។

លោកផាន់ យុទ្ធ អភិបាលនៃគណ:អភិបាលស្រុកសៀមប៉ាងបានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងស្រុកសៀមប៉ាងទាំងមូលមានបញ្ហាប្រឈមខ្លាំងគឺផ្លូវធ្វើដំណើរមួយខ្សែនេះក្រសួងអភិវឌ្ឍន៍ជនបទទើបតែជួសជុលហើយកាលពីដើមឆ្នាំ២០២០នេះ ហើយនៅរដូវវស្សានេះត្រូវបានជំនន់ទឹកភ្លៀងជន់លិចហូរកាត់ បង្កការខូចខាតផ្លូវចំនួន ៤កន្លែង។
លោកបន្តថា បញ្ហានេះអាជ្ញាធរបានសហការគ្នាជាមួយប្រជាពលរដ្ឋធ្វើការជួសជុលដើម្បីប្រើបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយផ្លូវនេះបងប្អូនប្រជាពលរដ្ឋស្នើសុំទៅថ្នាក់ដឹកនាំខេត្តរួចហើយគឺចង់បានផ្លូវកៅស៊ូ។

លោក ណយ ខុង មេឃុំព្រែកមាសបានទទួលស្គាល់ថា ផ្លូវនេះពិតជាមានភាពលំបាកមែន ប្រជាពលរដ្ឋធ្វើដំណើរទាំងរថយន្តនិងម៉ូតូរួមទាំងថ្មើរជើងក៏លំបាកដែរ ដោយសារតែជំនន់ទឹកភ្លៀងជន់លិចដាច់ផ្លូវកាលពីថ្ងៃទី១០ដល់ទី១៥ ខែតុលាកន្លងមកបានបង្កឱ្យខូចផ្លូវ រួមនិឹងផលដំណាំស្រូវរបស់ពលរដ្ឋក៏រលួយអស់មួយចំនួនផងដែរ។
លោកបន្តថា ផលលំបាកទាំងនេះថ្នាក់ដឹកនាំស្រុកបានដាក់សំណើទៅខេត្តរួចហើយដែរ ដើម្បីសុំធ្វើការជួសជួលសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ផ្លូវចូលទៅកាន់ស្រុកសៀមប៉ាងពីចំណុចដុងក្រឡមានប្រវែងជាង៥០គីឡូម៉ែត្រ ត្រូវបានទឹកហូរច្រោះដាច់ផ្លូវបែកភក់ជាច្រើនកន្លែងហើយបងប្អូនប្រជាពលរដ្ឋសង្ឃឹមថា នៅឆ្នាំ២០២១ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងនិឹងផ្តល់ជាផ្លូវកៅស៊ូជូនដល់ពួកគាត់ងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក មិនលំបាកទៀតនោះទេ ព្រោះពួកគាត់ស៊ូទ្រំានិឹងភាពលំបាកនេះ អស់រយ:ពេលជាច្រើនឆ្នាំមកហើយ គឺលំបាកពេលរដូវវស្សាចូលមកដល់ម្តងៗ ធ្វើឱ្យផ្លូវដាច់ បែកភក់ជាប់រថយន្ត និងជាប់ម៉ូតូជាហូរហែជារៀងរាល់ឆ្នាំ៕
ដោយ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print