អុីរ៉ង់​បង្ហាញប្រព័ន្ធមីស៊ីលការពារ​យុទ្ធសាស្ត្រអាចចាប់បាន៣០០គោលដៅក្នុងពេលតែមួយ

ចែករំលែក៖

កម្លាំងទាហានអុីរ៉ង់​បានឲ្យដឹងថាប្រព័ន្ធមីស៊ីលការពារ​ចល័តរបស់ប្រទេសនេះ​មានសមត្ថភាព វាយប្រហារគោលដៅហោះហើរនៅលើអាកាសនិងនៅលើដី​បានយ៉ាងល្អបំផុត​។
កាលពីថ្ងៃទី​២២ ខែតុលា នៅក្នុងការធ្វើសមយុទ្ធយោធាមានឈ្មោះថា «អ្នកការពារដែនអាកាស៩៩» អុីរ៉ង់​បានបង្ហាញប្រព័ន្ធមីស៊ីលការពារទំនើបបំផុតរបស់ខ្លួនប្រភេទ Bavar 373 សម្រាប់កម្ទេចគោលដៅហោះហើរ​។ មីស៊ីលការពារនោះបានសាកល្បងដោយជោគជ័យ ហើយបានដាក់ឲ្យប្រើប្រាស់នៅខែសីហាឆ្នាំ​២០១៩។
រូបភាពវីដេអូបានបង្ហាញឲ្យឃើញថា ប្រព័ន្ធការពារដែនអាកាស​Bavar 373 អាចចាប់បានគោលដៅ និងវាយប្រហារកម្ទេចដោយមានប្រព័ន្ធរ៉ាដាទំនើប។ ប្រព័ន្ធមីស៊ីលនោះអាចវាយប្រហារគោលដៅចម្ងាយដល់ទៅ​៣០០គីឡូម៉ែត្រ​។
ប្រព័ន្ធរ៉ាដារបស់​Bavar 373 អាចចាប់បានគោលដៅដល់ទៅ​៣០០ ក្នុងពេលតែមួយ​ ហើយតាមដានបានគោលដៅចំនួន​៦០ ក្នុងនោះ អាចកម្ទេចគោលដៅព្រមគ្នាចំនួន​៦ ដែលជាគោលដៅអាចបង្កគ្រោះថ្នាក់បំផុត​។
កម្លាំងទាហានអុីរ៉ង IRGC បានហ្វឹកហាត់ វាយប្រហារទៅលើគោលដៅរបស់សត្រូវ​ដោយប្រើប្រាស់មីស៊ីលទំនើបរបស់ខ្លួនគឺ មីស៊ីល​Khordad 3 និង​ Khordad 15 ផលិតនៅក្នុងប្រទេសអុីរ៉ង់ផ្ទាល់​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print